វ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៃក្រុមហ៊ុនឱសថ Sinovac នៅទីក្រុងប៉េកាំងប្រទេសចិននាថ្ងៃទី ១៦ ខែមីនាឆ្នាំ ២០២០ (រូបថត៖ THX / TTXVN) |
ចែករំលែកនៅលើបណ្តាញសង្គមក្នុងស្រុក WeChat SASAC បានបន្ថែមទៀតថា ក្នុងការធ្វើតេស្តគ្លីនិក មានមនុស្សជាង ២.០០០ នាក់ត្រូវបានធ្វើតេស្តប្រភេទវ៉ាក់សាំងដែល អភិវឌ្ឍន៍ដោយ វិទ្យាស្ថានផ្សំផលិត ផលជីវសាស្ត្រវូហាន និងវិទ្យាស្ថានផ្សំផលិតផលជីវសាស្ត្រ ទីក្រុងប៉េកាំង។
នាបច្ចុប្បន្នផលិតផលទាំងពីរនេះកំពុងធ្វើតេស្តគ្លីនិកដំណាក់កាលទី ២។ យោងតាម SASAC ប្រទេស ចិននឹងអាចផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លងទៅកាន់ទីផ្សារ នៅចុងឆ្នាំនេះឬដើមឆ្នាំ ២០២១ផងដែរ។ ខ្សែរសង្វាក់ផលិត នៃវិទ្យាស្ថានផ្សំផលិតផលជីវសាស្ត្រប៉េកាំងអាចផលិតវ៉ាក់សាំងប្រមាណពី ១០០ លានទៅ ១២០ លានកញ្ចប់/ឆ្នាំ៕