ហាង Huawei មួយនៅទីក្រុងShenzhen ខេត្ត Guangdong ប្រទេសចិន (រូបថតៈ AFP / TTXVN) |
នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសចិនបានបញ្ជាក់ពីសកម្មភាពរបស់អាជ្ញាធររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ថា«បានបំផ្លាញ់ខឿនផលិតកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់និងតម្លៃសកលលោក»។
វិធានការដាក់កំហិតថ្មីទៅលើក្រុមហ៊ុន Huawei គឺជាការបង្កើនភាពតានតឹងថ្មីនៅក្នុងការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិនដើម្បីទទួលបានការគ្រប់គ្រងលើ បច្ចេកវិទ្យាសកលលោកតែម្តង។ គួរជម្រាបថាកាលពីឆ្នាំមុនសហរដ្ឋអាមេរិកបានហាមឃាត់ក្រុមហ៊ុន Huawei ផ្តល់សេវាកម្ម ដល់ប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិកព្រមទាំងផ្តល់អនុសាសន៍ដល់វិស័យឯកជនឲ្យ កុំប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei ផងដែរ៕