ប្រទេសចិនបានទម្លាក់សន្ទស្សន៍កំណើន GDP នៅក្នុងឆ្នាំ ២០១៧

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៨ ខែមករា នាយកដ្ឋានស្ថិតិជាតិរបស់ចិន (NBS) បានកែតម្រូវ អត្រាល្បឿនកំណើនផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ 2017 ពី 6,9% ចុះមកត្រឹម 6,8% បន្ទាប់ពីបញ្ចុះការប៉ាន់ប្រមាណដំបូងនៃវិស័យឧស្សាហកម្មនិងសេវាកម្មរបស់ប្រទេសនេះ។
ប្រទេសចិនបានទម្លាក់សន្ទស្សន៍កំណើន GDP នៅក្នុងឆ្នាំ ២០១៧ - ảnh 1 ប្រទេសចិនបានទម្លាក់សន្ទស្សន៍កំណើន GDP នៅក្នុងឆ្នាំ ២០១៧ (រូបថតឧទាហរណ៍)

NBS បានកែតម្រូវការដែលប៉ាន់ស្មាន GDP នៅឆ្នាំ 2017 ថយចុះពី 82,700 ពាន់លានយ័ន  ស្មើនឹង 12,100 ពាន់លានដុល្លាអាមេរិក ដល់ 82,100 ពាន់លានយ័ន។ សេចក្តីកែប្រែនេះត្រូវបានជូនដំណឹងមុនពេលរដ្ឋាភិបាលចិនបានប្រកាសការប៉ាន់ស្មានជាបឋមអំពីកំណើន GDP នៅក្នុងត្រីមាសទី៤ និងទូទាំងឆ្នាំ ២០១៨ នាសប្តាហ៍ក្រោយ។ តួលេខកែតម្រូវក៏បង្ហាញឲ្យឃើញថា          វិស័យធ្វើប្រឌិតនិងសំណង់ (ដែលរួមចំណែកដល់ 40% នៃ GDP របស់ចិន) បានកត់ស្គាល់នៅកំរិតកំណើន 5,9% និងទទួលបានទឹកប្រាក់ 33,300 ពាន់លានយ័នដែលទាបជាងការប៉ាន់ស្មានដំបូងគឺកើនឡើង 6,1% ៕         

ប្រតិកម្មទៅវិញ