ប្រទេសចិនបញ្ឈប់ការនាំចូលបសុបក្សីពីក្រុមហ៊ុននានារបស់អាមេរិក

Chia sẻ
(VOVWORLD) - អគ្គនាយកដ្ឋានគយរបស់ចិន (GAC) បានឲ្យដឹងថា ប្រទេសនេះបានផ្អាកការនាំចូលសាច់មាន់ក្លាសេរបស់ក្រុមហ៊ុន Tyson Foods បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ជាក់ថារកឃើញករណីឆ្លងវីរុស SARS-CoV-2 នៅឯរោងចក្រនៅ Arkansas ។
ប្រទេសចិនបញ្ឈប់ការនាំចូលបសុបក្សីពីក្រុមហ៊ុននានារបស់អាមេរិក - ảnh 1 ប្រទេសចិនបញ្ឈប់ការនាំចូលបសុបក្សីពីក្រុមហ៊ុននានារបស់អាមេរិក (រូបថត៖ axios.com/TTXVN)

នាថ្ងៃទី ២១ ខែមិថុនា ប្រទេសចិនបានបញ្ឈប់ការនាំចូលផលិតផលជាបសុបក្សីពីក្រុមហ៊ុនកែច្នៃចំណីអាហារមួយដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ហើយក៏តម្រូវឲ្យរោងចក្រផលិតទឹកភេសជ្ជៈ PepsiCo នៅទីក្រុងប៉េកាំង បិទទ្វារផងដែរ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងបរិបទដែលជំងឺរាតត្បាត Covid-19 កំពុងផ្ទុះឡើងនៅទីក្រុងនេះ។

ក្នុងសេចក្តីជូនដំណឹង អគ្គនាយកដ្ឋានគយរបស់ចិន (GAC) បានឲ្យដឹងថា ប្រទេសនេះបានផ្អាកការនាំចូលសាច់មាន់ក្លាសេរបស់ក្រុមហ៊ុន Tyson Foods បន្ទាប់ពីក្រុមហ៊ុននេះបានបញ្ជាក់ថារកឃើញករណីឆ្លងវីរុស SARS-CoV-2 នៅឯរោងចក្រនៅ Arkansas ។ កញ្ចប់ទំនិញទាំងអស់ដែលបានដឹកជញ្ជូនមកកាន់ប្រទេសចិននឹងត្រូវរឹបអូសផងដែរ៕

ប្រតិកម្មទៅវិញ