(រូបថត៖ WSJ) |
គណៈកម្មាធិការអឺរ៉ុបកាលពីថ្ងៃទី ១ ខែមិថុនាបានបើកភ្លើងខៀវ ឲ្យក្រូអាត ក្លាយជាសមាជិកទី ២០ នៃតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) ចាប់តាំងពីឆ្នាំ ២០២៣ ក្រោយរយៈពេល ១០ ឆ្នាំនៃការដាក់ពាក្យចូលរួម។
នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ឧសភា គណៈកម្មា ធិការអឺរ៉ុប (EC) និងធនាគារកណ្តាលអឺរ៉ុប (ECB) បានឯកភាពគ្នាថា ប្រទេសក្រូអាត បាន បំពេញលក្ខណៈវិនិច្ឆ័យសំខាន់ៗយ៉ាងពេញលេញ ដើម្បីអាចចូលរួមតំបន់ចាយ ប្រាក់អឺរ៉ូ។ តាមនោះ ក្រូអាតបានធានាអត្រាអតិផរណាជាមធ្យមក្នុងរយៈពេល ១ ឆ្នាំ ចុងក្រោយនេះនៅកម្រិត ៤,៧% ក្រោមកម្រិតកំណត់ ៤,៩% ហើយរក្សាបាននូវ ស្ថានភាពហិរញ្ញវត្ថុស្អាតស្អំ និងឱនភាពថវិកានៅឆ្នាំ ២០២១ នៅកម្រិត ២,៩% នៃ ផលិតផលក្នុងស្រុកសរុប (GDP) ដែលស្ថិតនៅក្រោមកម្រិតដែលត្រូវបានអនុញ្ញាត របស់សហភាពអឺរ៉ុបគឺ ៣% នៃ GDP និងបំណុលសាធារណៈក្រោមកម្រិតកំណត់គឺ ៨០% នៃ GDP ផងដែរ៕