|
នាវាកូរ៉េខាងត្បូងក្នុងសមយុទ្ធលើសមុទ្រ១ (រូបថត៖AP) |
(VOVworld) - ទីភ្នាក់ងារសារព័ត៏មាន Yonhap នៃកូរ៉េខាងត្បូង នាថ្ងៃទី៧ តុលា បាន
ជូនដំណឹងឲ្យដឹងថា កងទ័ពជើងទឹករបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត
កូរ៉េនិងកូរ៉េខាងត្បូង បានបាញ់ផ្លោងកាំភ្លើងនៅតំបន់ព្រំដែនជំលោះលើសមុទ្រ
លឿង។អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា នាវាយាមល្បាត
១គ្រឿងរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានរំលោភដែនសមុទ្រ
ខាងជើង (NLL) បណ្ដាលឲ្យកងទ័ពជើងទឹករបស់កូរ៉េខាងត្បូងបានបាញ់ព្រមាន។នាវារបស់សាធារណៈប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានបាញ់តបតវិញ ហើយដក
ថយក្រោយរយៈពេល១០នាទី។ក៏តាមក្រសួងការពារជាតិកូរ៉េខាងត្បូងដែរថា ខាង
ប្រទេសនេះ មិនមានការរងរបួស ណាមួយឡើយ៕