DMZ ត្រូវបានគេចាត់ទុកថាជាតំបន់ព្រំដែនដែលបានប្រដាប់អាវុធច្រើនបំផុតនៅលើពិភពលោក។ (រូបថត៖ Yonhap/TTXVN |
UNC បាននាំចេញសេចក្តីសន្និដ្ឋានមួយ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលមួយសប្តាហ៍ទៅលើហេតុការណ៍នេះកាលពីថ្ងៃទី ៣ ខែឧសភា ដោយកូរ៉េខាងជើងបានបាញ់កាំភ្លើងចំនួន ៤ គ្រាប់ទៅលើប៉ុស្តិ៍យាមរបស់កូរ៉េខាងត្បូងមួយដែលញ៉ាំងឲ្យទាហានកូរ៉េខាងត្បូងបានបាញ់កាំភ្លើងតបតវិញផងដែរ។ សេចក្តីសន្និដ្ឋានរបស់ UNC បានបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានរំលោភបំពានលើកិច្ចព្រមព្រៀង នៅពេលដែលបាញ់កាំភ្លើងទៅលើប៉ុស្តិ៍យាមរបស់កូរ៉េខាងត្បូង។ UNC ក៏បានអះអាងថាប្រទេសកូរ៉េខាងត្បូងបានរំលោភបំពានលើកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់នៅពេលដែលប្រទេសនេះក៏បាញ់កាំភ្លើងតបតវិញលើប្រទេសកូរ៉េខាងជើងក្នុងរយៈពេល ៣០ នាទីក្រោយមក។ ប៉ុន្តែ UNC ក៏បន្ថែមទៀតថាមិនអាចកំណត់ច្បាស់ថាតើការផ្ទុះកាំភ្លើងរបស់កូរ៉េខាងជើងគឺចៃដន្យឬដោយចេតនាដែរឬទេ។ មុននេះ មជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូងនិងអាមេរិកក៏បានឲ្យដឹងថាអាស្រ័យទៅលើភស្តុតាងដែលប្រមូលបានពីប្រភពចារកម្មផ្សេងៗ គេបានជឿជាក់ថាការផ្ទុះកាំភ្លើងរបស់កូរ៉េខាងជើងមិនមែនជាការបង្កហេតុណ៍ដោយចេតនានោះទេ៕