ប្រទេសកូរ៉េទាំងពីរត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ជំនួបកំពូលលើកទី ៣ |
អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោក Hwun Hyuk-ki បានឲ្យដឹងថា៖ មជ្ឈដ្ឋានមន្ត្រីនៃប្រទេសខ្លួន និងសាធារណរដ្ឋ ប.ប.ក នាថ្ងៃទី ៥ មេសាបានដំណើការកិច្ចពិភាក្សា យ៉ាងហ្មត់ចត់ និងល្អិតល្អន នៅភូមិផ្អាកសង្គ្រាម Panmunjom របស់កូរ៉េខាងត្បូង ដើម្បីត្រៀមរៀបចំសម្រាប់ជំនួបកំពូលអន្តរកូរ៉េ ដែលគ្រោងនឹងប្រព្រឹត្តិទៅថ្ងសទី ២៧ មេសាខាងមុខ។
ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន លោក Kwun បានឲ្យដឹងថា៖ ក្នុងជំនួបពោលខាងលើ ភាគីទាំងពីរបានពិភាក្សាលើវិធានការសន្តិសុខ បែបបទពិធីការ និងសកម្មភាពរបស់អ្នកសារព័ត៌មាននៅក្នុងជំនួបកំពូលនាពេលខាងមុខ ព្រមទាំងបានឲ្យដឹងទៀតថា៖ ភាគីទាំងពីរបានឯកភាពរៀបចំ កិច្ចពិភាក្សាថ្នាក់ជំនាញការយ៉ាងហោចណាស់ ១ វង់ទៀត ដើម្បីពិភាក្សាអំពីប្រធានបទនេះផងដែរ៕