ប្រទេសកូរ៉េទាំងពីរដាក់ឲ្យដំណើរការឡើងវិញកាណាល់ទាក់ទងនាវាចរណ៍

Chia sẻ
(VOVWORLD) -ក្នុងសេចក្តីប្រកាសមួយ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ នាព្រឹកថ្ងៃដដែល នាវាយាមល្បាតមួយគ្រឿងរបស់ ស.ប.ប.ក មានការឆ្លើយតបវិញភ្លាមមួយរំពេច។
ប្រទេសកូរ៉េទាំងពីរដាក់ឲ្យដំណើរការឡើងវិញកាណាល់ទាក់ទងនាវាចរណ៍ - ảnh 1 នាវាចម្បាំងរបស់កូរ៉េខាងត្បូង (ប្រភព: ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១ កក្កដា កូរ៉េខាងត្បូង និង ស.ប.ប.ក បានដាក់ឲ្យដំណើរការឡើងវិញកាណាល់ទាក់ទងនាវាចរណ៍តាមសមុទ្រ ហើយនេះគឺជាលើកដំបូងក្នុងរយៈពេលមួយទសវត្សរ៍មក ដែលនាវាសមុទ្រនៃភាគីទាំងពីរអាចតភ្ជាប់តាមរយៈរលកវិទ្យុ។ ក្នុងសេចក្តីប្រកាសមួយ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ នាព្រឹកថ្ងៃដដែល នាវាយាមល្បាតមួយគ្រឿងរបស់ ស.ប.ប.ក មានការឆ្លើយតបវិញភ្លាមមួយរំពេច ខណៈទទួលបានការទាក់ទងសាកពិសោធន៍ពីកងទ័ពជើងទឹកកូរ៉េខាងត្បូង តាមរយៈកាណាល់វិទ្យុអន្តរជាតិនៅតំបន់សមុទ្រប៉ែកខាងលិច ហើយតាមនោះភាគីទាំងពីរបានប្រក្រតីភាពកាណាល់ទាក់ទងនាវាចរណ៍ជាលើកដំបូង ក្នុងរយៈពេល មួយទសវត្សរ៍កន្លងមក។ កាយវិការពោលខាងលើបានសរឲ្យឃើញថា៖ ប្រទេសកូរ៉េទាំងពីរកំពុង "ដំណើរការការបោះជំហានជាក់ស្តែង" ដើម្បីប្រតិបត្តិការកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទទួលបាននៅក្នុងជំនួបកំពូលអន្តរកូរ៉េដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ២៧ សីហាកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ