ប្រទេសកូរ៉េទាំងពីរចាប់ផ្តើមចរចាអំពីការដែលក្រុមសិល្បៈករចូលរួម Olympic សិសិររដូវ |
(VOVworld) – នាថ្ងៃទី ១៥ មករា ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ស.ប.ប.ក. បានស្នើឲ្យរៀបចំការចរចាបន្ទាន់ថ្នាក់អ្នកជំនាញការជាមួយភាគីកូរ៉េខាងត្បូងស្តីអំពីការចូលរួមមហោស្រពកីឡាសិសិររដូវPyeongchang ដែលនឹងប្រព្រឹត្តទីនៅកូរ៉េខាង ត្បូងនាខែកុម្ភៈខាងមុខ។ ភាគី ស.ប.ប.ក. ស្នើឲ្យភាគីទាំងពីរជួបចរចានាថ្ងៃទី ១៧ មករា នៅភូមិឈប់បាញ់ Panmunjom។ ព្យុងយ៉ាងនឹងបញ្ជូនគណៈប្រតិភូមិរួមមានមនុស្ស ៣ នាក់ ដឹកនាំដោយអនុប្រធានស្ថាប័នទទួលបន្ទុកបញ្ហាអន្តរកូរ៉េ លោក Jon Jong Su នឹង ចូលរួមការចរចានេះ៕