ប្រទេសកូរ៉េខាងត្បូងបានស្នើឱ្យស.ប.ប កូរ៉េ រៀបចំកិច្ចចរចារថ្នាក់អ្នកជំនាញ នៅលើភ្នំ Kumgang

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៨ ខែតុលា ក្រសួងបង្រួបបង្រួមនៃកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសនេះបានស្នើឱ្យ ស.ប.ប កូរ៉េ រៀបចំកិច្ចចរចារថ្នាក់ជំនាញដោយផ្ទាល់បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបញ្ជាឱ្យទីក្រុងសេអ៊ូលរុះរើមូលដ្ឋានរបស់កូរ៉េខាងត្បូងនៅឯរមណីយដ្ឋានភ្នំ KumGang នៃស.ប.ប កូរ៉េ ។ កូរ៉េខាងត្បូងបានបន្តទៀតថានឹងស្វែងរក“ ដំណោះស្រាយដោយច្នៃប្រឌិត” ដើម្បីធ្វើឱ្យប្រក្រតីនូវកម្មវិធីទេសចរណ៍ទៅកាន់រមនីយដ្ឋាននេះ ។
ប្រទេសកូរ៉េខាងត្បូងបានស្នើឱ្យស.ប.ប កូរ៉េ រៀបចំកិច្ចចរចារថ្នាក់អ្នកជំនាញ នៅលើភ្នំ Kumgang - ảnh 1 រមណីយដ្ឋានភ្នំ KumGang នៅឆ្នេរសមុទ្រភាគខាងកើតនៃស.ប.ប កូរ៉េ (រូបថត៖ yonhap/TTXVN)

សំណើរបស់ទីក្រុងសេអ៊ូលបានធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃបន្ទាប់ពី ស.ប.ប កូរ៉េ បានស្នើឲ្យរុះរើទាំងស្រុងនូវមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធរបស់កូរ៉េខាងត្បូងដែលបានសាងសង់នៅឯរមណីយដ្ឋាននេះតាមរយៈ“ កិច្ចព្រមព្រៀងជាមួយអង្គភាពមានសមត្ថកិច្ចរបស់ភាគីកូរ៉េខាងត្បូង” ។ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានសង្កត់ធ្ងន់ថាទីក្រុងព្យុងយ៉ាងមិនគួរពឹងផ្អែកលើទីក្រុងសេអ៊ូលស្តីពីកម្មវិធីទេសចរណ៍រួម ដែលនាបច្ចុប្បន្នត្រូវបានផ្អាកឲ្យទៅកាន់ភ្នំ Kumgang នេះ។ ស.ប.ប កូរ៉េ បានអះអាងថា ការសម្រេចចិត្តអនុវត្តការរុះរើនេះ អាចយកមកពិភាក្សាជាលាយលក្ខណ៍អក្សរ ដែលល្អជាងការរៀបចំកិច្ចប្រជុំផ្ទាល់មុខនឹងគ្នា។ ប៉ុន្តែ      ភាគីកូរ៉េខាងត្បូងបានអំពាវនាវឱ្យមានការចរចាគ្នាដោយផ្ទាល់ដើម្បីដោះស្រាយបញ្ហាដូចពោលខាងលើនេះផងដែរ៕

ប្រតិកម្មទៅវិញ