|
ប្រទេសកូរ៉េខាងជើងប្រកាសនឹងមិនជួបចរចារជាមួយអាមេរិកទេ (VNA) |
(VOVworld) – នាថ្ងៃទី ២២ មេសា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមា និតកូរ៉េបានប្រកាសនឹងមិនដំណើរការចរចារឬការសន្ទនាណាមួយជាមួយ អាមេរិកទេ ដល់ពេលណា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump មិនលុបចោលគោលនយោបាយអមិត្តចំពោះប្រទេសនេះ។ ក្នុង អត្ថាធិប្បាយមួយនៃកាសែត Rodong Sinmun របស់កូរ៉េខាងជើង បានចាត់ទុក ថា៖ គោលនយោបាយប្រឆាំងនិងអមិត្តរបស់អាមេរិកមិនត្រឹមតែរួមមានបទហ៊ុំ ព័ទ្ធខាងសេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែមទាំង ដាក់សម្ពាធខាងការទូតតាមរយៈការគំ រាមកំហែងវាយប្រហារដោយឯកតោភាគី ទៀតផង។ ដោយហេតុនេះ ដើម្បីឆ្លើយ តបតវិញគោលនយោបាយនោះ ព្យុយ៉ាងត្រៀមខ្លួនជាស្រេចអនុវត្តរាល់វិធានការ រួមមានសង្គ្រាមឬ «ការវាយប្រហារដោយអវុធនុយក្លេអ៊ែរ» ផងដែរ។ ប្រតិកម្មរបស់ព្យុងយ៉ាងបាននាំចេញក្នុងកាលៈទេសៈរដ្ឋអំណាប្រធានាធិបតីអាមេរិក លោក Donald Trump ទើបនឹងប្រកាសនឹងអនុវត្តបទដាក់ទណ្ឌកម្មរឹងពឹងបំផុតមិនលើកលែងលទ្ថភាពតបតយោធាចំពោះប្រទេសកូរ៉េខងជើង ផងដែរ៕