រដ្ឋមន្រ្តីបង្រួបបង្រួមកូរ៉េខាងត្បូងលោក Cho Myoung-gyon (កណ្តាលឆ្វេង) និងលោក Ri Son Gwon ប្រធានគណៈកម្មាធិការបង្រួបបង្រួមសន្តិភាពកូរ៉េខាងជើង (កណ្តាលស្តាំ) ចូលរួមក្នុងការបើកខុទ្ទកាល័យទំនាក់ទំនងដំបូងរវាងប្រទេសពីរនៅ Kaesong កូរ៉េខាងជើង (រូបថត៖VOV) |
ព័ត៌មានដូចពោលខាងលើនេះទើបតែត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលនៃកូរ៉េខាងជើង។
មុននេះនាថ្ងៃទី ៤ ខែមិថុនាកូរ៉េខាងជើងបានសម្តែងការមិនពេញចិត្តចំពោះខិត្តប័ណ្ណនិងបានព្រមានថាប្រហែលនឹងលុប ចោលសន្ធិសញ្ញាយោធាថ្ងៃទី ១៩ ខែកញ្ញាផងដែរ។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យក្រសួងបង្រួបបង្រួមជាតិរបស់កូរ៉េខាងត្បូងបានឲ្យដឹងថាទីក្រុងសេអ៊ូលកំពុងរៀបចំក្រមច្បាប់មួយស្តីពីការហាមឃាត់ការចែកខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងជើងផងដែរ៕