ប្រធានគណៈកម្មាធិការសុខាភិបាលព្រឹទ្ធសភាអាមេរិកលោក Lamar Alexander (រូបថត៖ THX/TTXVN) |
ប្រធានគណៈកម្មាធិការសុខាភិបាលព្រឹទ្ធសភាអាមេរិកលោក Lamar Alexander បានឲ្យដឹងថាលោកមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោក Donald Trump ទេ ដោយអះអាងថាការដែលដកប្រាក់ក្នុងមូលនិធិឧបត្ថម្ភនិងក្នុងនាមជាសមាជិករបស់សហរដ្ឋអាមេរិកនៅក្នុងអង្គការសុខភាពពិភពលោក ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់កិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលផ្សំវ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្លង COVID-19 ក៏ដូចជារាល់សកម្មភាពរបស់អង្គការសុខភាពពិភពដែលទាក់ទងនឹងជំងឺដទៃទៀតដែលអាចរីលរាលដាលចូលដល់សហរដ្ឋអាមេរិកផងដែរ។
រីឯរដ្ឋមន្រ្តីសុខាភិបាលអៀរឡង់ លោក Simon Harris វិញបានហៅការសម្រេចចិត្តរបស់លោក Donald Trump ស្តីពីការផ្តាច់ទំនាក់ទំនងជាមួយអង្គការសុខភាពពិភពលោកគឺជាការសម្រេចចិត្ត«ដ៏អាក្រក់បំផុត» ។ នាបច្ចុប្បន្ននេះ WHO មិនទាន់មានការអត្ថាធិប្បាយជាផ្លូវការណាមួយនៅឡើយទេ។
ទាក់ទងនឹងហុងកុង លោក Zack Cooper អ្នកជំនាញអាស៊ីមួយរូបនៃវិទ្យាស្ថានសហគ្រាសអាមេរិក បានស្វាគមន៍ចំពោះកាយវិការថ្មីរបស់លោក Trump ព្រមទាំងនាំចេញនូវការព្យាករណ៍ថាជំហានថ្មីទាំងនេះរបស់អាមេរិកនឹងធ្វើឱ្យ ចិនខឹងសម្បារតែម្តង ប៉ុន្តែវាទំនងជាមិនអាចរារាំងទីក្រុងប៉េកាំងពីការអនុវត្តវិធានការគ្រប់ គ្រងយ៉ាងម៉ឹងម៉ាត់ថែមទៀតចំពោះហុងកុងនោះឡើយ។ ហេតុដូច្នេះភាពតានតឹងនឹងកើនឡើងនាពេលខាងមុខនេះផងដែរ៕