ប្រតិកម្មរបស់វៀតណាមចំពោះការចេញផ្សាយសៀវភៅសយោធារបស់ចិន

Chia sẻ
(VOVworld) -  នាថ្ងៃទី ២៨ ឧសភា ឆ្លើយសំណួររបស់
អ្នកយកព័ត៌មានស្តីពីការដែល ថ្ងៃទី ២៦ ឧសភា កន្លងទៅ ចិនបានប្រកាសសៀវភៅសរស្តីអំពីយុទ្ធសាស្ត្រយោធានៃ
 ប្រទេសនេះ ក្នុងនោះ មានខ្លឹមសារអំពីកិច្ចការពារ
សកម្មភាពកសាងកោះសិប្បនិមិត្ត ខុសច្បាប់នៅប្រជុំ
កោះ Truong Sa របស់វៀតណាម
ប្រតិកម្មរបស់វៀតណាមចំពោះការចេញផ្សាយសៀវភៅសយោធារបស់ចិន - ảnh 1
ប្រតិកម្មរបស់វៀតណាមចំពោះការចេញផ្សាយសៀវភៅសយោធារបស់ចិន (Image: VNA)


(VOVworld) -  នាថ្ងៃទី ២៨ ឧសភា ឆ្លើយសំណួររបស់អ្នកយកព័ត៌មាន
ស្តីពីការដែល ថ្ងៃទី ២៦ ឧសភា កន្លងទៅ ចិនបានប្រកាសសៀវភៅសរ
ស្តីអំពីយុទ្ធសាស្ត្រយោធានៃ ប្រទេសនេះ ក្នុងនោះ មានខ្លឹមសារអំពីកិច្ច
ការពារសកម្មភាពកសាងកោះសិប្បនិមិត្ត ខុសច្បាប់នៅប្រជុំកោះ Truong
Sa របស់វៀតណាម នោះអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោក Le Hai Binh បានលើកច្បាស់ថា៖

“យើងខ្ញុំចាត់ទុកថា៖ ក្នុងឋានៈប្រទេសជាសមាជិកអចិន្ត្រៃយ៍របស់ក្រុម
ប្រឹក្សារសន្តិសុខ អ.ស.ប. ក៏ដូចជា ប្រទេសមួយដែលមានតួនាទីសំខាន់
ក្នុងតំបន់ នោះចិនត្រូវតែគោរពអធិបតេយ្យភាពសិទ្ធិយុត្តាធិការរបស់
ប្រទេសទាក់ទិននានាប្រតិបត្តិយ៉ាងទៀងទាត់តាមច្បាប់អន្តរជាតិនិង
មានការរួមវិភាគទានទទួលខុសត្រូវក្នុងការរក្សាសន្តិភាពសន្តិសុខ
ស្ថិរភាពក្នុងតំបន់និងលើពិភពលោក។”

ទាក់ទិនដល់ព័ត៌មានអំពីការដែល៖ កុមារជាជនវៀតណាមចំនួន ៣ ពាន់
នាក់ត្រូវបាន បញ្ជូនទៅកាន់អង់គ្លេសដើម្បីដាំដុះកញ្ឆា នោះលោក Le
Hai Binh បានអះអាងថា៖ ស្ថានទូតវៀតណាមប្រចាំនៅចក្រភពអង់គ្លេស
កំពុងតែធ្វើការជាមួយសមត្តកិច្ចអង់គ្លេសដើម្បីបំភ្លឺព័ត៌មាននេះ។ វៀតណាម
ជានិច្ចកាលសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយស្ថាប័ននិតិប្រតិបត្តិ
អង់គ្លេសក៏ដូចជាប្រទេសផ្សេងៗទៀតក្នុងការបង្ការប្រឆាំងនឹងបទល្មើស
ឆ្លងដែន ជាពិសេសគឺបទល្មើសជួញដូរមនុស្ស។

ទន្ទឹមនឹងនោះ វៀតណាមមានកិច្ចព្រមព្រៀងទ្វេភាគីជាមួយអង់គ្លេស
ស្តីពីការទទួល ជនអន្តោប្រវេសន៍ខុសច្បាប់វិញដោយសមស្របនឹង
ច្បាប់អន្តរជាតិ។ស្តីអំពីសកម្មភាពកិច្ចការបរទេសលេចធ្លោនាពេលខាង
មុខ អ្នកនាំពាក្យក្រសួង​ការបរទេសវៀតណាម លោក Le Hai Binh បាន
ឲ្យដឹងថា៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ អាមេរិក​ លោក Ashton Carter នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី
៣១ ឧសភា ដល់ថ្ងៃទី ២ មិថុនា ខាងមុខ៕

ប្រតិកម្មទៅវិញ