ប្រតិកម្មរបស់ ស.ប.ប.ក. ស្តីពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់អាមេរិក

Chia sẻ
(VOVWORLD) - ប្រតិកម្មស្តីអំពីការដែលអាមេរិកដាក់ពង្រាយយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រ B-1B ទៅកាន់ឧបទ្វីបកូរ៉េ ហើយដំណើរការធ្វើសមយុទ្ធ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅកូរ៉េខាងត្បូង សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា មានិតកូរ៉េ (ស.ប.ប.ក.) បានហៅសកម្មភាពនេះគឺជា «ទង្វើប្រថុយប្រថាន» ដែល អាចនាំទៅសង្គ្រាមនុយក្លេអ៊ែរមួយលើឧបទ្វីបកូរ៉េ។ 
ប្រតិកម្មរបស់ ស.ប.ប.ក. ស្តីពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B របស់អាមេរិក - ảnh 1  ប្រតិកម្មរបស់ ស.ប.ប.ក. ស្តីអំពីការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ B-1B របស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េ

(VOVworld) – ប្រតិកម្មស្តីអំពីការដែលអាមេរិកដាក់ពង្រាយយន្តហោះទម្លាក់ គ្រាប់បែកយុទ្ធសាស្ត្រ B-1B ទៅកាន់ឧបទ្វីបកូរ៉េ ហើយដំណើរការធ្វើសមយុទ្ធ ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅកូរ៉េខាងត្បូង សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជា មានិតកូរ៉េ (ស.ប.ប.ក.) បានហៅសកម្មភាពនេះគឺជា «ទង្វើប្រថុយប្រថាន» ដែល អាចនាំទៅសង្គ្រាមនុយក្លេអ៊ែរមួយលើឧបទ្វីបកូរ៉េ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹម ស.ប.ប.ក.  (KCNA) នាថ្ងៃទី ២ ឧសភា បានសង្កត់ធ្ងន់ថា៖ អាមេរិកបានអនុវត្ត ទង្វើបង្ករឿងហេតុយោធាមួយតាមរយៈការបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក នុយក្លេអ៊ែរ B-1B និងការធ្វើសមយុទ្ធរួមរវាងអាមេរិកនិងកូរ៉េខាងត្បូងនាពេលថ្មីៗ នេះ។ មុននោះ កំលាំងកងទ័ពជើងអាកាសអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបាន កំណត់វត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B លើឧបទ្វីបកូរ៉េ ដើម្បីអនុវត្តភារកិច្ចហ្វឹកហាត់សំរាប់ដៃគូកូរ៉េខាងត្បូងនិងជប៉ុន៕ 

ប្រតិកម្មទៅវិញ