ប្រតិកម្ម​ចម្រុះពីសាធារណៈមតិ​អន្តរជាតិនិង​តំបន់​ ជុំវិញការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុម​ហាម៉ាស

Chia sẻ
(VOVWORLD) - ក្នុងបរិបទនៃការប្រយុទ្ធគ្នាយ៉ាងកាចសាហាវរវាងចលនាប្រដាប់អាវុធហាម៉ាសក្នុងតំបន់ហ្គាហ្សា ជាមួយកងទ័ពអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ប្រទេសជាច្រើនក្នុងតំបន់និងពិភពលោកបានលើកសម្លេងនិងបញ្ចេញប្រតិកម្មខុសៗគ្នា។

យោងតាមផែនការ នាថ្ងៃទី៨ ខែតុលា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបើកសម័យប្រជុំបន្ទាន់មួយស្តីពីស្ថានភាពក្នុងប្រទេសអ៊ីស្រាអែល បន្ទាប់ពីក្រុមហាម៉ាសបានបើកការវាយប្រហារលើប្រជាជាតិជ្វីហ្វនេះ។ មុននោះ កាលពីថ្ងៃទី ៧ តុលា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំតំបន់មជ្ឈិមបូព៌ា លោក Tor Wennesland បានហៅនេះជា ករណី “នៅមាត់ជ្រោះនៃគ្រោះថ្នាក់” ដោយអំពាវនាវឱ្យភាគីទាំងពាក់ព័ន្ធអនុវត្តភាពអត់ធ្មត់ជាអតិបរមានិងការពារជនស៊ីវិល។ តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានសង្កត់ធ្ងន់ថា "ជនស៊ីវិលមិនដែលជាគោលដៅនៃការវាយប្រហារនោះទេ" ហើយបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពហិង្សាជាបន្ទាន់។

ប្រតិកម្ម​ចម្រុះពីសាធារណៈមតិ​អន្តរជាតិនិង​តំបន់​ ជុំវិញការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុម​ហាម៉ាស - ảnh 1បុរសប៉ាឡេស្ទីនម្នាក់និងកូនប្រុស ដើរកាត់សមាជិកក្រុមហាម៉ាសក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សា កាលពីថ្ងៃទី ៧ ខែមេសា។ រូបថត៖ AFP

នៅថ្ងៃដដែលនោះ ក្រសួងការបរទេសអេហ្ស៊ីបនិងក្រសួងការបរទេសអារ៉ាប៊ីសាអូឌីតបានអំពាវនាវឱ្យភាគីទាំងពីរអនុវត្តការអត់ធ្មត់ជាអតិបរមានិងជៀសវាងការធ្វើឱ្យជនស៊ីវិលប្រឈមនឹងហានិភ័យបន្ថែមទៀត។ នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសកាតាបានចាត់ទុកថា អ៊ីស្រាអែលគឺជាភាគីតែមួយគត់ដែលទទួលខុសត្រូវចំពោះស្ថានភាពតានតឹងដែលកំពុងកើនឡើង ដោយសារប្រទេសនេះនៅតែបន្តរំលោភលើសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន។ ប្រទេសកាតាបានគាំទ្រសិទ្ធិស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាការបង្កើតរដ្ឋឯករាជ្យមួយនៅតាមបណ្តោយព្រំដែនឆ្នាំ ១៩៦៧  ដោយមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានី។

នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី ៨ខែតុលា ក្រសួងការបរទេសចិនបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងតំបន់ហ្គាហ្សា បញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ការពារជនស៊ីវិលនិងទប់ស្កាត់ជម្លោះឡើងជណ្ដើរ។ ទីក្រុងប៉េកាំងក៏បានអំពាវនាវឱ្យជំរុញការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ហើយបានជំរុញសហគមន៍អន្តរជាតិឱ្យបន្តការចរចាសន្តិភាពរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលឡើងវិញក្នុងពេលឆាប់ៗនេះ។

ផ្ទុយទៅវិញ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិចជាច្រើនដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្បាញ និងអ៊ុយក្រែន បានបង្ហាញការគាំទ្រដល់រដ្ឋាភិបាលអ៊ីស្រាអែល ហើយបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមហាម៉ាស។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន «ថ្កោលទោសយ៉ាងដាច់អហង្ការ» ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើជនស៊ីវិលអ៊ីស្រាអែល និងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្ររដ្ឋាភិបាលនិងប្រជាជនអ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ