ទ្រព្យសម្បត្តិនិងដំណាំជាច្រើនរបស់ប្រជាជនត្រូវបាត់បង់ សំណង់សាធារណៈច្រើន ត្រូវខូចខាត កិតជាប្រាក់គឺ ១២០ពាន់លានដុង។ ចំពោះមុខបម្រែបម្រួលយ៉ាងស្មុគ ស្មាញនៃទឹកភ្លៀងធ្លាក់និងទឹកជំនន់យ៉ាងខ្លាំងនោះ នាថ្ងៃទី១២តុលា នាយករដ្ឋមន្ត្រី រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីមួយចំនួន បានដឹកនាំក្រុមការងារទៅតំបន់បញ្ជាណែនាំផ្ទាល់ការទប់ទល់ជាមួយស្ថានភាពទឹក ជំនន់ ការពារសុវត្ថិភាពទំនប់។ ស្មារតីរបស់រដ្ឋាភិបាលគឺសំណូមពររដ្ឋអំណាចគ្រប់ ជាន់ថ្នាក់ បន្តតាមដានជាប់អាកាសធាតុ ប្រចាំការ២៤ម៉ោង ជំលៀសប្រជាជនចេញ ពីតំបន់គ្រោះថ្នាក់។
ហើយចំពោះមុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃទឹកជំនន់ ភ្លៀងធ្លាក់ខ្លាំងនោះ តំបន់និងស្ថាប័ននានាបានប្រមូលផ្តុំកងកម្លាំងជំនះពុះពារលើ ផលវិបាកដឹកជញ្ជូនម្ហូបអាហារ ជួយឧបត្ថម្ភប្រជាជនតំបន់រងគ្រោះ៕