កងទ័ពជួយគ្រូនិងសិស្សនៃអនុវិទ្យាល័យ Chau O ស្រុក Binh Son ជំនះនូវផលវិបាកនៃព្យុះលេខ ៩ |
នាពេលកន្លងមក ព្យុះនិងភ្លៀងធ្លាក់ខ្លាំង ជាបន្តបន្ទាប់ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ ធ្ងរដល់បណ្តាខេត្តភាគកណ្តាលនិងតំបន់ Tay Nguyen ជាពិសេសតំបន់ ឆ្នេរសមុទ្រ។ ដើម្បីឆ្លើយតប យ៉ាងសកម្មចំពោះព្យុះ នាថ្ងៃទី ១ ខែវិច្ឆិកា ការិយាល័យអចិន្ត្រៃយ៍នៃគណៈ កម្មាធិការដឹកនាំមជ្ឈឹម គ្រប់គ្រងការបង្ការ និងទប់ទល់គ្រោះមហន្តរាយធម្មជាតិ បានស្នើទៅក្រសួង ស្ថាប័នមូលដ្ឋាន ផ្តល់ជំនួយឧបត្ថម្ភស្បៀងអា ហារ សម្រាប់ក្រុមគ្រួសារដែល រងការខូចខាតដោយព្យុះទឹកជំនន់ ជាពិសេសគ្រួសារដែលមានផ្ទះដួលរលំលិចលង់យ៉ាងខ្លាំង ដោយប្តេជ្ញាមិនទុកឲ្យប្រជាជនត្រូវឃ្លាន ត្រជាក់រឺរងរបួសមិនបានទទួលការព្យាបាលទាល់តែសោះ។
គណៈកម្មាធិការដឹកនាំក៏បានស្នើឱ្យមានការតាមដានយ៉ាងដិតដល់នូវការប្រែប្រួល នៃព្យុះ ទីហ្វុង Goni - ព្យុះទី ១០ និងជាព្យុះធំបំផុតចាប់ពីដើមឆ្នាំ ២០២០ ដែលត្រូវបាន ព្យាករណ៍ថា នឹងបោកបក់នៅលើដីគោកវៀតណាម នៅថ្ងៃទី ៤ ខែវិច្ឆិកា។ ទន្ទឹមជាមួយគ្នានោះ ជូនដំណឹងដល់ម្ចាស់កប៉ាល់និងទូក ដែលកំពុងប្រតិបត្តិការនៅលើសមុទ្រ អំពីទីតាំងទិសដៅឆ្ពោះទៅនិងការផ្លាស់ប្តូររបស់ខ្យល់ព្យុះ ដើម្បីបង្ការទប់ស្កាត់ ចេញឬមិនចូលទៅតំបន់គ្រោះថ្នាក់៕