អនុរដ្ឋមន្រ្តីការបរទេសលោក Dang Minh Khoi ប្រគល់អំណោយជូនប្រជាអាណិកជនឆ្នើមទីក្រុងហូជីមិញ (រូបថត៖ TTXVN) |
ក្នុងឱកាសទទួលអំណរបុណ្យតេត ឆ្នាំ ២០២១ នោះ នារសៀលថ្ងៃទី ៣ ខែកុម្ភៈ អនុរដ្ឋមន្រ្តីការបរទេសលោក Dang Minh Khoi ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនពរបុណ្យតេត និងប្រគល់អំណោយជូនប្រជាអាណិកជនឆ្នើមទីក្រុងហូជីមិញ មន្តីរកិច្ចការបរទេស និងស្ថាប័នគណកម្មាធិការទទួលបន្ទុកជនវៀតណាមនៅឯបរទេសទីក្រុងហូជីមិញ។
អញ្ចើញថ្លែងនៅក្នុងជំនួបនេះ អនុរដ្ឋមន្រ្តីលោក Dang Minh Khoi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាអាណិកជនក្នុងរយៈពេលកន្លងទៅដោយបានរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។ ជាពិសេសក្នុងស្ថានភាពកើតមានជំងឺរាតត្បាតកូវីដ ១៩ នោះ ប្រជាអាណិកជនវៀតណាម គោរពតាមវិធានការណ៍បង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ព្រមទាំងចូលរួមសកម្មភាពជាច្រើន ដើម្បីសហគមន៍ ដើម្បីជនរួមជាតិដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ លើលពីនេះតៅទៀត អនុរដ្ឋមន្រ្តីលោក Dang Minh Khoi បានស្នើឲ្យមន្តីរស្ថាប័ននានានៅទីក្រុងគប្បីបង្កើតយន្តការអំណោយផលជូនប្រជាអាណិកជនផងដែរ៕