លោក Ha Van Nhiu កម្មាភិបាលចូលនិវត្តន៍មកពីខេត្ត Lang Son |
ចំពោះប្រជាជនបណ្តាជនជាតិ វៀតណាម នៅភាគខាងជើង វិទ្យុសំឡេងវៀតណាម ប្រៀបដូចជាមិត្តភក្តិជិតស្និទ្ធអញ្ជឹង។ លោក Ha Van Nhiu កម្មាភិ បាលចូលនិវត្តន៍ មកពីខេត្ត Lang Son បាននិយាយថា៖ “ខ្ញុំតែងតែតាមដាន វិទ្យុសំឡេង វៀតណាមជាពិសេសកម្មវិធីព្រឹត្តិប័ត្រ។ ទីមួយគឺខ្ញុំដឹងអំពីស្ថាន ភាពទូទៅ ស្ថានភាពដោយឡែកនៃតំបន់នីមួយៗ។ លើសពីនេះទៅទៀតព័ត៌មាននៃវិទ្យុ មានការណែនាំអំពីសុខភាព គោលនយោបាយនិងទិដ្ឋភាពផ្សេងៗជាច្រើនទៀត។ ឧទាហរណ៍ នៅខេត្ត Lang Son ពេលស្តាប់កម្មវិធីណែនាំដើមឈើម៉ាកកា ដើមត្រឡប់ Bao Lam បងប្អូនបានរៀនតាម កែទម្រង់បច្ចេកទេស តាមនោះ ក្នុងពីរបីឆ្នាំហើយ នៅស្រុក Van Lang ជាពិសេសនៅតំបន់ Tan My បានបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ”។
កូនវិទ្យុតូចមួយនេះជាវត្ថុនៅជាប់ខ្លួនរបស់លោក Nguyen Quan |
បានស្តាប់ “សំឡេង វៀតណាម” ពីការផ្សាយលើកដំបូងតាមរយៈឧបករណ៍បំពងសម្លេងសាធារណៈតែមួយគត់នៅក្នុងទីក្រុង Bac Kan ខេត្ត Bac Kan រហូតមកដល់បច្ចុប្បន្ន វិទ្យុតូចមួយគ្រឿងនេះបានក្លាយជាវត្ថុនៅជាប់ខ្លួនរបស់លោក Nguyen Quan ជា និច្ច៖ ប្រព័ន្ធ ផ្សព្វ ផ្សាយសោតទស្សន៍ឥឡូវនេះក៏មានលក្ខណៈទូលំទូលាយនិងសម្បូរបែបផងដែរ។ វិទ្យុសំឡេងវៀតណាមនៅតែជាកន្លែងតំរង់ទិសនិងផ្តល់ព័ត៌មានត្រឹមត្រូវ ដោយមានតម្លៃជាក់ស្តែង បំពេញតាមតម្រូវការជាក់ស្តែងនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន”។
រហូតមកដល់បច្ចុប្បន្ន វិទ្យុសំឡេងវៀតណាមគឺជាទីភ្នាក់ងារសារព័ត៌មានជាតិតែមួយគត់ដែលបានបង្កើតគំរូទំនាក់ទំនងពហុព័ត៌មាន រួមទាំងប្រភេទសារព័ត៌មានជាច្រើនរួមមាន កាសែតនិយាយ កាសែតរូបភាព កាសែតអេឡិចត្រូនិកនិងកាសែតបោះពុម្ព។ ជាងបីភាគបួនសតវត្សនៃកសាងនិងការរីកលូតលាស់ វិទ្យុសំឡេងវៀតណាមបានក្លាយជាទីភ្នាក់ងារព័ត៌មានឈានមុខគេនៅវៀតណាម៕