ប្រជាជននៅតាមតំបន់នានាវិលត្រឡប់មកក្រុងហាណូយវិញបន្ទាប់ពីឈប់សម្រាកបុណ្យតេត ត្រូវបំពេញបែបបទប្រកាសវេជ្ជសាស្ត្រ

Chia sẻ
(VOVWORLD) - ទីក្រុងហាណូយតម្រូវឲ្យប្រជាជនគ្រប់រូបដែលវិលត្រឡប់មកក្រុងហាណូយ ពីគ្រប់ខេត្តទាំងអស់ ត្រូវបំពេញបែបបទប្រកាសវេជ្ជសាស្ត្រ។ 
ប្រជាជននៅតាមតំបន់នានាវិលត្រឡប់មកក្រុងហាណូយវិញបន្ទាប់ពីឈប់សម្រាកបុណ្យតេត ត្រូវបំពេញបែបបទប្រកាសវេជ្ជសាស្ត្រ - ảnh 1ប្រជាជននៅតាមតំបន់នានាវិលត្រឡប់មកក្រុងហាណូយវិញបន្ទាប់ពីឈប់សម្រាកបុណ្យតេត ត្រូវបំពេញបែបបែប្រកាសវេជ្ជសាស្ត្រ

នេះគឺជាសំណើដែលបានដាក់ចេញនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតជាមួយស្រុកក្រុងនានា របស់គណៈកម្មា ធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ នៃទីក្រុងហាណូយ។ ការបំពេញបែបបទប្រកាសវេជ្ជសាស្ត្រមានគោលបំណងត្រួតពិនិត្យការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជនឲ្យបានច្បាស់ ក្នុងឱកាសឈប់សម្រាកបុណ្យតេតមុនពេលត្រឡប់មករដ្ឋធានីវិញ។

ប្រជាជនវិលត្រឡប់មកក្រុងហាណូយបន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំវិញត្រូវបានចែកចេញជា ២ ក្រុម៖ ក្រុមទី ១ គឺអ្នកដែលមិនបានធ្វើដំណើរឆ្លងកាត់តំបន់ផ្ទុះជំងឹរាតត្បាត មិនមានការទាក់ទងនឹងករណីដែលពាក់ព័ន្ធនឹងអ្នកជំងឺ ត្រឹមតែបំពេញបែបបទវេជ្ជសាស្ត្រតាមទំរង់អេឡិចត្រូនិក តាមរយៈ វេបសាយ tokhaiyte.vn របស់ក្រសួងសុខាភិបាល ដោយមិនចាំបាច់ទៅកាន់ប៉ុស្តិ៍សុខភាពឃុំនិងសង្កាត់ដើម្បីបំពេញបែបបទវេជ្ជសាស្ត្រទេ។ ក្រុមទី ២ ជាប្រជាជនដែលបានទៅកាន់តំបន់ដែលមានការរីករាលដាល មានករណីឆ្លងមេរោគកូវីដ ១៩ ត្រូវគោរពតាមសេចក្តីប្រកាសវេជ្ជសាស្រ្តយ៉ាងតឹងរ៉ឹងនៅតាមប៉ុស្តិ៍សុខភាពសង្កាត់និងឃុំដែលខ្លួនរស់នៅនៃទីក្រុងហាណូយ។

ករណីដែលមកពីតំបន់ផ្ទះជំងឺហើយគេចវេសពីការបំពេញបែបបទវេជ្ជសាស្តរ បណ្តាលឱ្យមានការរីករាលដាលនៃជំងឺនេះដល់សហគមន៍ នឹងត្រូវបានដាក់ពិន័យយោងទៅតាមបទបញ្ជារបស់ទីក្រុងហាណូយ៕

ប្រតិកម្មទៅវិញ