ផ្សារទំនើបនៅទីក្រុងគូឡាឡាំពួប្រទេសម៉ាឡេស៊ី។ (ប្រភព៖ THX / TTXVN) |
ទោះជាយ៉ាងណាក៏ដោយក្តីសប្បាយរីករាយចំពោះការស្វាគមន៍ឆ្នាំថ្មីនៅតែមានភាពផ្តល់ក្តីសង្ឃឹមនិងសុទិដ្ឋិនិយមសម្រាប់ប្រជាជននៃប្រទេសទាំងអស់នៅក្នុងឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១។
ជាក់ស្តែង ក្នុងពិធីបុណ្យចូលឆ្នាំថ្មី តាមដងផ្លូវនៅប្រទេសចិន សិង្ហបុរី និងម៉ាឡេស៊ី ក៏ត្រូវបានតុបតែងយ៉ាងស្រស់ស្អាតជាមួយនឹងអំពូលគោមចម្រុះពណ៌។ រាល់វិធានការដើម្បីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត Covid-19 ត្រូវបានធានា ដើម្បីឱ្យប្រជាជនអាចអបអរបុណ្យតេតដោយសុវត្ថិភាពនិងសប្បាយរីករាយ។
នៅក្នុងបរិយាកាសអបអរសាទរឆ្នាំថ្មីប្រពៃណីប្រកបដោយភាពអ៊ូអរនិងភ្លឺស្វាង ថ្នាក់ដឹកនាំនៃប្រទេសជាច្រើននៅជុំវិញពិភពលោកក៏បានផ្ញើសារជូនពរដល់ប្រជាជននៃប្រទេសទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវត្រីស័ក ២០២១។
នាយករដ្ឋមន្រ្តីអូស្ត្រាលី លោក Scott Morrison បានអញ្ជើញផ្ញើសារអបអរសាទរដល់សហគមន៍ប្រជាជនដែលកំពុងរស់នៅប្រទេសអូស្ត្រាលីទទួលបាននូវឆ្នាំថ្មីពោរពេញទៅដោយក្តីសុខសាន្តត្រាណ។ នៅក្នុងសារនោះ នាយករដ្ឋមន្រ្តីអូស្រ្តាលីបានសង្កត់ធ្ងន់ថាមនុស្សគ្រប់គ្នាកំពុងចូលឆ្នាំថ្មីប្រកបដោយទំនុកចិត្ត សុទិដ្ឋិនិយមនិងក្តីសង្ឃឹម។
នៅក្នុងសារអបអរសាទរសម្រាប់ឆ្នាំថ្មីប្រពៃណីនេះ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony J. Blinken ក៏បានលើកច្បាស់ថា អាមេរិកប្រកៀកស្មាគ្នាជាមួយមិត្តភក្តិ និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីលើកកម្ពស់ភាពរុងរឿងនិងគុណតម្លៃរួមគ្នាហើយសម្តែងក្តីសង្ឃឹមថាឆ្នាំថ្មីនឹងនាំមកនូវជោគជ័យ និងកាលានុវត្តភាពជាច្រើនសម្រាប់មនុស្សគ្រប់គ្នាផងដែរ។
រីឯអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានសង្កត់ធ្ងន់ថា«សត្វក្របី» ជានិមិត្តរូបនៃថាមពលកម្លាំងមាំមួន និងភាពក្លាហាន។ គុណសម្បត្តិទាំងនេះគឺជាអ្វីដែលពិភពលោកត្រូវការនៅពេលនេះ។ ឆ្នាំ ២០២១ គឺជាឆ្នាំនៃក្តីសង្ឃឹមនិងការងើបឡើងវិញយ៉ាងខ្លាំងផងដែរ៕