ប្រជាជននិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសហការគ្នាប្រកបដោយប្រសិទ្ធភាព រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-បារាំង

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - បារាំង និងធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួង សាខា អង្គការ និងសហគ្រាសនានារបស់វៀតណាម ជាមួយដៃគូមកពីសាធារណរដ្ឋបារាំងនិងបណ្តាប្រទេសអឺរ៉ុបមួយចំនួន។

ប្រជាជននិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសហការគ្នាប្រកបដោយប្រសិទ្ធភាព រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-បារាំង - ảnh 1លោកនាយករដ្ឋមន្ត្រីបានអំពាវនាវឲ្យអង្គភាពអាជីវកម្មវៀតណាម និងបារាំងបន្តស្រាវជ្រាវ និងផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅលើវិស័យផ្សេងៗ (រូបថត៖ TTXVN)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាមនិងបារាំងបានអញ្ជើញធ្វើជាសាក្សីក្នុងពិធី ប្រ គល់កិច្ចព្រមព្រៀងសហប្រតិ បត្តិការចំនួន ២៩ រវាងក្រសួង ស្ថាប័ន អង្គភាព និងសហគ្រាស វៀតណាម ជាមួយដៃគូបារាំង និងបណ្តាប្រទេសអឺរ៉ុប មួយចំនួន លើវិស័យជាច្រើនដូចជា វិនិយោគ ពាណិជ្ជកម្ម សំណង់ ផែនការ វប្បធម៌ ការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ វិទ្យា សាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍...ជាដើម។

អញ្ជើញថ្លែងមតិនៅវេទិកាធុរកិច្ចវៀតណាម - បារាំង លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងនូវក្តីរីករាយចំពោះភាពស្និទ្ធស្នាល និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ដែលបង្ហាញពីទំនាក់ទំនងល្អប្រសើរក្នុងកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងនោះមានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ២៩ ដែលទើបតែត្រូវបានចុះហត្ថលេខា-ប្រគល់ដោយមានតម្លៃរាប់ពាន់លានដុល្លារ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ ជាមួយទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ និងការជឿទុកចិត្តជាយុទ្ធសាស្ត្រ ហើយឈរលើស្មារតីគាំទ្រសន្តិភាពនិងការអភិវឌ្ឍ ប្រជាជននិងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរសាមគ្គីភាពនិងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរួមចំណែកនាំទំនាក់ទំនងវៀតណាម-បារាំង កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ