ប្រជាជន​និងភ្ញៀវទេសចរណ៍យ៉ាង​ច្រើន​កុះករ​ទៅវត្តនៅដើមនិទាឃរដូវ

Chia sẻ
(VOVWORLD) - អាកាសធាតុក្នុងអំឡុងពេលបុណ្យតេត មានពន្លឺថ្ងៃស្រាល អំណោយផលសម្រាប់ប្រជាជនធ្វើដំណើរទៅវត្ត បួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មី។ 

នៅខេត្ត Quang Ninh តំបន់ទេសចរណ៍ខាងវិញ្ញាណដូចជា៖ ប្រាសាទ Cua Ong – Cap Tien ប្រាសាទ លោក Tran Quoc Nghien ឬតំបន់រមណីដា្ឋន Yen Tu តែងតែទាក់ទាញមនុស្សយ៉ាងច្រើនកុះករមកទស្សនានិងគោរពបូជានៅដើមឆ្នាំ។

ប្រជាជន​និងភ្ញៀវទេសចរណ៍យ៉ាង​ច្រើន​កុះករ​ទៅវត្តនៅដើមនិទាឃរដូវ - ảnh 1ប្រាសាទ លោក Tran Quoc Nghien នៅទីក្រុង Ha Long ទាក់ទាញប្រជាជនទៅគោរពបូជានៅថ្ងៃដំបូងនៃឆ្នាំថ្មី។ រូបថត៖ baoquangninh.vn

លោក Dong Quang Khanh និងលោកស្រី Le Thi Hong មកពីទីក្រុង Ha Long បានឲ្យដឹងថា៖

“នៅដើមឆ្នាំថ្មី យើងតែងតែរៀបចំគ្រឿងសំណែននិងផ្លែឈើទៅប្រគេននៅវត្តអារាមនិងប្រាសាទនានា ដើម្បីបួងសួងសុំសេចក្តីសុខ និងធ្វើដំណើរកំសាន្តនារដូវផ្ការីក”។

“នៅដើមឆ្នាំ អ្នករាល់គ្នាបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គល។ បួងសួងឲ្យប្រទេសជាតិមានសុខសន្តិភាព និងមនុស្សគ្រប់គ្នាទទួលជោគជ័យក្នុងជីវិត”។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ភ្ញៀវទេសចររាប់ម៉ឺននាក់បានមកទស្សនាតំបន់ កេរ្តិ៍ដំណែលជាតិ Con Son - Kiep Bac។ លោក Nguyen Van Cuong អនុប្រធានក្រុមប្រឹក្សាគ្រប់គ្រងកេរ្តិ៍ដំណែល Con Son - Kiep Bac បានមានប្រសាសន៍ថា៖

”យើងខ្ញុំក៏បានវិនិយោគធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធចំណត់រថយន្ត បំពេញតម្រូវការរបស់ភ្ញៀវទស្សនា ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់នៅកន្លែងសក្តិសិទ្ធិនេះ។ ទន្ទឹមនឹងនោះ គឺការងារអនាម័យបរិស្ថាន តុបតែងសោភ័ណ្ណភាពកន្លែងលក់ដូរ ដើម្បីរក្សាកេរ្តិ៍ដំណែលឲ្យល្អស្អាតជានិច្ច ដើម្បីបន្សល់ទុកនូវចំណាប់អារម្មណ៍សុវត្ថិភាព អរិយធម៌ និងសប្បុរសធម៌សម្រាប់ភ្ញៀវទេសចរ”៕

ប្រតិកម្មទៅវិញ