(VOVworld)-ជាមួយនឹងការបោះឆ្នោតនាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រកបដោយ
ជោគជ័យនោះ នាព្រឹកថ្ងៃទី៧មេសា រដ្ឋសភានីតិកាលទី១៣បានសម្រចជា ស្ថាពរនូវការរៀបចំមុខដំណែងជាថ្នាក់ដឹកនាំខ្ពស់បំផុតរបស់រដ្ឋ រដ្ឋាភិបាល
និង រដ្ឋសភា ប្រជាជនទូទាំងប្រទេសជឿជាក់ថា ដោយប្ញទ្ធានុភាពនយោបាយ
និង បទពិសោធន៍របស់ខ្លួន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc នឹងចេញ
សេច ក្តីសម្រេចត្រឹមត្រូវ នាំប្រទេសជាតិឲ្យរីកចំរើន។ លោក Pham Thanh Noi
នៅខេត្ត Tra Vinh បានឲ្យដឹងថា៖
“រដ្ឋាភិបាល ជាពិសេសគឺនាយករដ្ឋមន្ត្រីអាណត្តិមុនគឺសកម្មក្នុងទំនាក់
ទំនង អន្តរជាតិ ជួយប្រទេសជាតិធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយនឹង
សហគម ន៍អន្តរជាតិ ហើយក្នុងការដោះស្រាយបញ្ហាសមុទ្រខាងកើតក៏ទទួល
បានការស្រុះ ចិត្តគំនិតរបស់ប្រទេសជាច្រើនរួមទាំងមហាអំណាចផងដែរ។
ខ្ញុំសង្ឈឹមថា រដ្ឋាភិបាល អាណត្តិថ្មីនឹងដឹកនាំប្រទេសជាតិទទួលបានភាព
សម្បូរុងរឿងជានិច្ច”។
|
ប្រជាជនទូទាំងប្រទេសមានបំណងថានាយករដ្ឋមន្ត្រីថ្មីនឹងដាក់
ចេញកម្មវិធីល្អសម្រាប់បម្រើផលប្រយោជន៍ជាតិ |
រីឯលោក Nguyen Van Hao នៅទីក្រុង Can Tho មានបំណងថា ក្នុងដំ
ណែងថ្មីនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងខិតខំប្រឹងប្រែងរួមជាមួយ
រដ្ឋាភិបាលដោះស្រាយរាល់បញ្ហាសំខាន់ៗរបស់ប្រទេសជាតិនាពេលអនាគត។
“ខ្ញុំសង្ឃឹមថា ក្នុងអាណត្តិថ្មីនេះ នឹងបំពេញល្អការងារទប់ទល់នឹងគ្រោះ
ធម្មជាតិ។ទីពីរ ចំពោះបញ្ហាសមុទ្រខាងកើតគឺត្រូវមានសកម្មភាពដាចស្រេច។ប្រសិនបើធ្វើបានដូច្នេះ ប្រទេសជាតិនឹងរីកចំរើន សម្បូរធូធារ”។
លោក Nguyen Van Nguyen នាយកក្រុមហ៊ុនច្បាប់ Hung Nguyen បានជឿ
ជាក់ថា ៖
“ដោយបទពិសោធន៍លើវិស័យបង្កាប្រឆាំងឧក្រិដ្ឋកម្មដែលមានស្រាប់នោះ នាយករដ្ឋមន្ត្រីថ្មីនឹងរួមជាមួយប្រធានតុលាការប្រជាជនកំពូល ព្រធានអយ្យការ ប្រជាជនកំពូលជម្រុញកិច្ចការកែទម្រង់ច្បាប់ ការពារយុត្តិធម៌ សិទ្ធិមនុស្ស និង
យកចិត្តទុកដាក់ទៅលើតួនាទីរបស់មេធាវីក្នុងការងារប្រឆាំងឧក្រិដ្ឋកម្មផងដែរ”៕