ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ TTXVN) |
ថ្លែងក្នុងពិធីនេះលោក Huynh Thanh Lap ប្រធានសមាគមមិត្តភាពទីក្រុងហូ ជីមិញវៀតណាម - ឥណ្ឌាបានសង្កត់ធ្ងន់លើអត្ថន័យនៃថ្ងៃទី ១៥ ខែសីហាឆ្នាំ ១៩៤៧ ក្នុងប្រវត្តិសាស្ត្រឥណ្ឌា ដោយគូសសញ្ញាអំពីការបង្កើតឡើងរដ្ឋឯករាជ្យមានអធិប តេយ្យមួយរបស់ឥណ្ឌា ដែលបើកដំណើរការកសាងប្រទេសឥណ្ឌាទៅជាប្រទេសអភិ វឌ្ឍន៍ វិបុលភាព ទំនើប និងក្លាយទៅជាប្រទេសមហាអំណាចមួយដែលមានឥទ្ធិពលដ៏ខ្លាំងក្លាក្នុងតំបន់និងពិភពលោកដូចសព្វថ្ងៃផងដែរ។
រីឯខ្លួនវិញ លោក Srikar Reddy អគ្គកុងស៊ុលឥណ្ឌាប្រចាំនៅទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា វៀតណាមជាសសរទ្រូងដ៏រឹងមាំមួយនៅក្នុងគោលនយោបាយឆ្ពោះទៅទិសខាងកកើតរបស់ឥណ្ឌា។ ទំនាក់ទំនងឥណ្ឌា - វៀតណាម ដែលត្រូវបានកសាងនិងពួនជ្រុំដោយថ្នាក់ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ កំពុងមានការរីក ចម្រើនដោយឈរលើមូលដ្ឋាននៃការជឿទុកចិត្តគ្នាទៅវិញទៅមក ក៏ដូចជាមានទស្សនៈរួមអំពីបញ្ហានានាក្នុងតំបន់និងអន្តរជាតិផងដែរ៕