ប្រជាជនចិនប្រមាណ ១ លាននាក់ត្រូវ ជម្លៀសចេញដោយសារខ្យល់ព្យុះ Lekima

Chia sẻ
(VOVWORLD) -ខ្យល់ព្យុះ Lekima បានវាយប្រហារទៅលើទីក្រុង Wenling ភាគខាងកើតនៃខេត្ត Zhejiang។

នាព្រឹកថ្ងៃទី ១០ ខែសីហា ខ្យល់ព្យុះ ដែលមានឈ្មោះអន្តរជាតិថា Lekima បានបោកបក់ចូលភាគអាគ្នេយ៍ប្រទេសចិន ដោយមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រក់ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនិងរលំដើមឈើជាច្រើន ព្រមទាំងធ្វើឲ្យមនុស្សចំនួន ១ លាននាក់ត្រូវជម្លៀសចេញ។

តាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានផ្សាយថា ខ្យល់ព្យុះ Lekima បានវាយប្រហារទៅលើទីក្រុង Wenling ភាគខាងកើតនៃខេត្ត Zhejiang។ ភ្លៀងធ្លាក់យ៉ាងខ្លាំងបន្តកើតមានឡើងនៅទីក្រុងសៀងហៃនិងភាគខាងកើតប្រទេសចិន។ ដោយឡែកនៅខេត្តហ្សេជាំង ជើងហោះហើរប្រមាន ៣០០ ជើងត្រូវបានលុបចោល ខណៈដែល សេវាកម្មដឹកជញ្ជូនតាមសាឡាងនិងផ្លូវដែកក៏ត្រូវបានផ្អាកផងដែរ។អាជ្ញាធរមូលដ្ឋានត្រូវជម្លៀសប្រជាជនជាង ៧ សែននាក់ និង រៀបចំកន្លែងជំរកព្យុះជាង ១២០០០ កន្លែងសម្រាប់ប្រជាជន។

ទន្ទឹមនឹងនេះដែរនៅទីក្រុងសៀងហៃ មនុស្សចំនួន ២៥ ៣០០០ នាក់ត្រូវបានជម្លៀសចេញ ខណៈផ្នែកខ្លះនៃសេវាកម្មដឹកជញ្ជូនផ្លូវដែកក្នុងទីក្រុងត្រូវបានផ្អាកជាបណ្តោះអាសន្ន៕

ប្រតិកម្មទៅវិញ