ប្រជាជនគឺជាកម្មវត្ថុ និងជាកម្លាំងចលករខ្លាំងក្លាបំផុតនៃទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជន

Chia sẻ
(VOVWORLD) - ក្នុងឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសបានបំពេញការងារដ៏ល្អនៃទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជនទ្វេភាគី និងពហុភាគី 
ប្រជាជនគឺជាកម្មវត្ថុ និងជាកម្លាំងចលករខ្លាំងក្លាបំផុតនៃទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជន - ảnh 1សន្និសីទបូកសរុបកិច្ចការបរទេសរបស់ប្រជាជនឆ្នាំ ២០២២ និងដាក់ពង្រាយភារកិច្ចក្នុងឆ្នាំ ២០២៣ (រូបថត៖ Le Phuong/VOV5)

នេះគឺជាការអះអាងរបស់ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមលោកស្រី Bui Thi Minh Hoai ក្នុងសន្និសីទបូកសរុបការងារកិច្ចការបរទេសប្រជាជនឆ្នាំ ២០២២ និងការអនុវត្តភារកិច្ចឆ្នាំ ២០២៣ ដោយគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសរៀបចំឡើងនាថ្ងៃទី ១៦ មករា នៅទីក្រុងហាណូយ។

ក្នុងឆ្នាំ ២០២២ គណៈកម្មាធិការមជ្ឈិមទទួលបន្ទុកកិច្ចការបរទេសបានបំពេញការងារដ៏ល្អនៃទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជនទ្វេភាគី និងពហុភាគី ដោយ ហេតុនោះ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព ពង្រឹងសាមគ្គីភាពអន្តរជាតិ និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ; ទន្ទឹមនឹងនោះ កៀងគរធនធានអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមចំណែកយ៉ាងសកម្មក្នុងសកម្មភាពរួមរបស់ប្រជាជនក្នុងតំបន់ និងពិភពលោក។

ស្តីអំពីទិសដៅសកម្មភាពឆ្នាំ ២០២៣ លោកស្រី Bui Thi Minh Hoai បានស្នើថា៖ “ទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជនគួរតែជំរុញយ៉ាងខ្លាំងក្លានូវតួនាទីសំខាន់របស់ខ្លួនក្នុងការកសាង និងពង្រឹងទំនាក់ទំនងមិត្តភាព និងមូលដ្ឋានគ្រឹះសង្គម ព្រមទាំងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយប្រជាជននៃប្រទេសជិតខាង និងមិត្តភក្តិប្រពៃណី។ បន្តផ្លាស់ប្តូរការគិតឡើងវិញ និងការយល់ដឹងស៊ីជម្រៅអំពីតួនាទីនៃការងារផ្តល់ព័ត៌មានកិច្ចការបរទរសប្រជាជន ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបីនៃទំនាក់ទំនងការបរទេស បង្កើតកម្លាំងពលំនៃវិស័យការទូតវៀតណាម”៕

ប្រតិកម្មទៅវិញ