|
ប្រធានាធិបតីលោកស្រី Park Geun-hye នៅក្នុងកិច្ចប្រជុំបន្ទាន់នៅក្រុងសេអ៊ូល កាលពីថ្ងៃទី៩ ធ្នូ (រូបថត៖AP/TTXVN) |
(VOVworld) - មួយថ្ងៃក្រោយពីរដ្ឋសភាកូរ៉េខាងត្បូងបោះឆ្នោតអនុម័តលើការ
ផ្តន្ទាទោសប្រធានាធិបតីលោកស្រី Park Geun-hye នោះ នាថ្ងៃទី១០ ធ្នូ ប្រជាជនរាប់
សែននាក់បានប្រមូលផ្ដុំនៅរដ្ឋធានីសេអ៊ូលដើម្បីអំពាវនាវឲ្យលោកស្រី Park Geun-
hye លាលែងពីតំណែងភ្លាមមួយរំពេច។គណៈចាត់តាំងបាតុកម្មប៉ាន់ស្មានថា មាន
មនុស្សចំនួន៥សែននាក់ចូលរួមព្រឹត្តិការណ៍នេះ។នេះជាករណីធ្វើបាតុកម្មលើកទី
៧ក្នុងប៉ុន្មានសប្ដាហ៍កន្លងទៅ។
មុននោះនាថ្ងៃទី ៩ ធ្នូ រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តលើសំណើរផ្ដន្ទាទោស
ប្រធានាធិបតីលោកស្រី Park Geun-hye តាមនោះ លោកស្រី Park ត្រូវបានផ្អាកជា
បណ្ដោះអាសន្នពីតំណែងប្រធានាធិបតី។នាយករដ្ឋមន្រ្តីលោក Hwang Kyo-ahn នឹង
ជំនួសឲ្យលោកស្រី Park ដើម្បីដឹកនាំប្រទេសជាបណ្ដោះអាសន្ន។តុលាការរដ្ឋធម្ម
នុញ្ញនឹងមានពេលវេលាចំនួន១៨០ថ្ងៃដើម្បីត្រួតពិនិត្យនិងចេញសេចក្ដីសំរេចចិត្ត
ចុងក្រោយចំពោះសំណើរផ្ដន្ទាទោសប្រធានាធិបតីពោលខាងលើ៕