ប្រជាជនក្រីក្រជិត ២ ម៉ឺននាក់នៅទីក្រុង Da Nang ទទួលបានអំណោយបុណ្យតេត

Chia sẻ
(VOVWORLD) - ជាងនេះទៅទៀត អង្គការសប្បុរសធម៌និងសប្បុរសជនជាច្រើនក៏បានបរិច្ចាគជាសាច់ប្រាក់ អង្ករ ស្បៀងអាហារនិងគ្រឿងប្រើប្រាស់ ដើម្បីជួយដល់ក្រុមគ្រួសារដែលជួបការលំបាកនៅទីក្រុង Da Nang ទៀតផង។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំឆ្លូវ ត្រីស័ក ២០២១ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង Da Nang បានសម្របសម្រួលជាមួយអាជ្ញាធរក្នុងតំបន់ ដើម្បីផ្តល់អំណោយជាង ២ ម៉ឺនកញ្ចប់ ដល់គ្រួសារក្រីក្រនិងគ្រួសារមានស្ថានភាពលំបាកដើម្បីអបអរនិទាឃរដូវនិងអំណរបុណ្យតេតប្រពៃណី។ ជាងនេះទៅទៀត អង្គការសប្បុរសធម៌និងសប្បុរសជនជាច្រើនក៏បានបរិច្ចាគជាសាច់ប្រាក់ អង្ករ ស្បៀងអាហារនិងគ្រឿងប្រើប្រាស់ ដើម្បីជួយដល់ក្រុមគ្រួសារដែលជួបការលំបាកនៅទីក្រុង Da Nang ទៀតផង។ លោក Le Van Minh អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង Da Nang បានឲ្យដឹងថា៖ “ក្នុងឱកាសបុណ្យតេតប្រពៃណីនេះ ការរួមកម្លាំងកាយចិត្តរបស់សង្គមទាំងមូល មានអត្ថន័យជ្រាលជ្រៅណាស់ ដែលជួយលើកទឹកចិត្តប្រជាជនក្នុងឱកាសបុណ្យតេតមកដល់ និងចូលរួមចំណែកជួយឧបត្ថម្ភប្រជាជនមានលុយនិងអាហារបន្ថែមទៀត។ ការឧបត្ថម្ភសម្រាប់ប្រជាជនក្រីក្រនិងគ្រួសារជួបការលំបាកត្រូវអនុវត្តន៍មុនពេលបុណ្យតេតប្រពៃណី។ យ៉ាងណាមិញ បណ្តាមូលដ្ឋានបន្តប្រមូលការជួយឧបត្ថម្ភបន្ថែមទៀតសម្រាប់ប្រជាជន”៕

ប្រតិកម្មទៅវិញ