ប្រជាជន​ EU ប្រមាណ ៤ លាននាក់បានចុះឈ្មោះ​ស្នាក់នៅ​ក្នុងចក្រភព​អង់គ្លេស ក្រោយពី​ Brexit

Chia sẻ

(VOVWORLD) -  ក្រសួងមហាផ្ទៃអង់គ្លេសនៅថ្ងៃទី ៨ ខែតុលាបានប្រកាសថាពលរដ្ឋប្រមាណ ៤ លាននាក់នៃបណ្តាប្រទេសសហគមន៍អ៊ឺរ៉ុប (EU) បានដាក់ពាក្យស្នើសុំតាំងលំនៅដ្ឋាននៅចក្រភពអង់គ្លេសបន្ទាប់ពីប្រទេសនេះចាក់ចេញពីប្លុក EU ទាំងស្រុងនាចុងឆ្នាំនេះ។

ប្រជាជន​ EU ប្រមាណ ៤ លាននាក់បានចុះឈ្មោះ​ស្នាក់នៅ​ក្នុងចក្រភព​អង់គ្លេស ក្រោយពី​ Brexit - ảnh 1 ប្រជាជនធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ (រូបថត៖ THX / TTXVN)

កម្មវិធីតាំងលំនៅដ្ឋាននៅចក្រភពអង់គ្លេសសម្រាប់ពលរដ្ឋ EU ចាប់ផ្តើមទទួលពាក្យស្នើសុំចាប់ពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៩។ ចាប់តាំងពីពេលនោះមក ជាមធ្យមក្នុងមួយថ្ងៃ ក្រសួងមហាផ្ទៃអង់គ្លេសទទួលបានពាក្យស្នើសុំចំនួន ២០ ០០០ ហើយគិតត្រឹមថ្ងៃទី ៨ ខែតុលាប្រជាជនចំនួន ៣,៨ លាននាក់ត្រូវបានយល់ព្រមឲ្យស្នាក់នៅចក្រភពអង់គ្លេស ក្រោយថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ