|
ប្រជាជន Crimea ចំនួន ៩៥% យល់ព្រមដើម្បីឧបទ្វីបនេះក្លាយទៅជាផ្នែកមួយរបស់សហព័ន្ធរុស្ស៊ី (Image: VOV) |
(VOVworld) – តាមលទ្ធផលនៃការបោះប្រជាមតិបំរុងនៅសាធារណៈរដ្ឋស្វ័យត
Crimea អំពីការរួមបញ្ចូលជាមួយសហព័ន្ធរុស្ស៊ីបានឲ្យដឹងថា៖ ប្រជាជន Crimea
ចំនួន ៩៥% យល់ព្រមដើម្បីឧបទ្វីបនេះក្លាយទៅជាផ្នែកមួយរបស់សហព័ន្ធរុស្ស៊ី
។ ការបោះប្រជាមតិរបស់ប្រជាជនបានបញ្ចប់នាយប់ថ្ងៃទី ១៦ មិនា។ ខណៈ
ពេលនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអាមេរិកបានឯកភាពអំពីការជំរុញកំណែ ទម្រង់រដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន។ ក្នុងការសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី ១៦ មិនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov និងសមភាគីអាមេរិក លោក John
Kerry បានឯកភាពបន្តស្វែងរកដំណោះស្រាយសំរាប់វិបត្តិនៅអ៊ុយក្រែន។ ភាគី
ទាំង ២ ក៏បានឯកភាពអំពីការកំណែទម្រង់រដ្ឋធម្មនុញ្ញនេះនឹងត្រូវបានរៀបចំ ឡើងដោយការជួយឧត្ថម្ភរបស់សហគមន៍អន្តរជាតិ ផងដែរ។ នាថ្ងៃដ៏ដែល ដំណើរការសន្ទនាតាមទូរស័ព្ទជាមួយអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela
Merkel ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា៖ បំណង
ប្រាថ្នារបស់ប្រជាជន Crimea ត្រូវបានអនុវត្តស្របច្បាប់អន្តរជាតិនិងធម្មនុញ្ញ
របស់ អ.ស.ប. ទាំងស្រុង។ តាមលទ្ធផលនៃការបោះប្រជាមតិរបស់ប្រជាជន
នៅ Crimea ដែលត្រូវបាននាំចេញ នាថ្ងៃទី ១៧ មិនា បានឲ្យដឹងថា៖ អ្នកបោះ
ឆ្នោតចំនួន ៩៦.៦% បានគាំទ្រការរួមបញ្ចូល Crimea ចូលក្នុងសហព័ន្ធរុស្ស៊ី៕