អ្នកបច្ចេកទេសធ្វើការនៅរោងចក្រនុយក្លេអ៊ែរ Isfahan ចម្ងាយ 420km ភាគខាងត្បូងនៃរដ្ឋធានី Tehran ប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP/TTXVN) |
លោក Macron បានសង្កត់ធ្ងន់ថា គោលបំណងរបស់បារាំង "គឺចង់ឃើញអ៊ីរ៉ង់វិលត្រឡប់ទៅគោរពយ៉ាងពេញលេញតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុង JCPOA និងអាមេរិកវិលត្រឡប់ទៅកិច្ចព្រមព្រៀងវិញ" ហើយអ៊ីរ៉ង់ចាំបាច់ត្រូវប្តេជ្ញាចិត្ត ដើរតាមទិសដៅនេះក្នុងលក្ខណៈស្ថាបនា ដើម្បីឲ្យការចរចាអាចប្រែក្លាយទៅជាកិច្ចព្រមព្រៀងវិញ"។
ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានអះអាងថា “ភាគីណាមួយដែលរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមុន ត្រូវតែឈ្នះការជឿទុកចិត្តពីភាគីម្ខាងទៀត ដើម្បីឲ្យការចរចាអាចដំណើរការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង” ព្រមទាំងអំពាវនាវឱ្យប្រធានាធិបតីបារាំង "តស៊ូនៅទីក្រុងវីយែន ដើម្បីដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់”។ លោក Raisi បានសង្កត់ធ្ងន់ថា ការបញ្ជូនគណៈប្រតិភូទៅចូលរួមក្នុងការចរចានេះ បានបង្ហាញពី"សុច្ឆន្ទៈដ៏ត្រឹមត្រូវ" របស់អ៊ីរ៉ង់។
កិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីទាំងពីររូប បានប្រព្រឹត្តិទៅក្នុងបរិបទដែលអ្នកចរចានុយក្លេអ៊ែរកំពុងស្វែងរករបៀបស្រោចស្រង់កិច្ចព្រមព្រៀងនេះ តាមរយៈការចរចាដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងវីយែន ប្រទេសអូទ្រីស៕