ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ Reuters) |
ថ្លែងនៅក្នុងសន្និសីទកាសែត បន្ទាប់ ពីកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយថ្នាក់ដឹកនាំ EU រួចមក លោក Emmanuel Macron បានសង្កត់ធ្ងន់ថាប្រតិកម្មត្រូវផ្ដោតទៅលើ "ការអភិវឌ្ឍមូលដ្ឋានទិន្នន័យរួមគ្នា ផ្លាស់ប្តូរព័ត៌មាន ឬពង្រឹងគោលនយោ បាយអំពីឧក្រិដ្ឋកម្ម"។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅមួយសប្តាហ៍បន្ទាប់ពីកើតមានករណីបាញ់រះ នៅទីក្រុង វីយែនរបស់អូទ្រីស និងករណីកាត់កគ្រូបង្រៀននៅជាយទីក្រុងប៉ារីស ផង ដែរ៕