បារាំងមាននាយករដ្ឋមន្ត្រីថ្មីក្មេងបំផុត​ក្នុងប្រវត្តិសាស្ត្រ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ៩ ខែមករា បានជ្រើសរើសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺរដ្ឋមន្ត្រីក្រសួងអប់រំ Gabriel Attal ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ។ លោក Gabriel Attal អាយុ ៣៤ ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋទីប្រាំរបស់ប្រទេសបារាំង (ចាប់តាំងពីឆ្នាំ ១៩៥៨មក) ។

ពិធីផ្ទេរតំណែងរវាងអតីតនាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne និងនាយករដ្ឋមន្ត្រីថ្មី លោក Gabriel Attal បានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ៩ ខែមករា នៅទីក្រុងប៉ារីស។

បារាំងមាននាយករដ្ឋមន្ត្រីថ្មីក្មេងបំផុត​ក្នុងប្រវត្តិសាស្ត្រ - ảnh 1នៅអាយុ ៣៤ឆ្នាំ លោក Gabriel Attal បានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋបារាំង។ រូបថត៖ L'Express

នាយករដ្ឋមន្ត្រីថ្មី លោក Gabriel Attal បានសង្កត់ធ្ងន់ថា លោកបានក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេក្នុងប្រវត្តិសាស្ត្រនៃសាធារណរដ្ឋទីប្រាំរបស់បារាំង នៅអាយុ ៣៤ឆ្នាំ គឺជានិមិត្តរូបនៃភាពច្នៃប្រឌិតនិងកម្លាំងយុវវ័យរបស់បារាំង៖ “នាប៉ុន្មានម៉ោងថ្មីៗនេះ ខ្ញុំបានឮ ហើយបានអានថា ប្រធានាធិបតីក្មេងជាងគេក្នុងប្រវត្តិសាស្ត្របានតែងតាំងនាយករដ្ឋមន្ត្រីក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំគ្រាន់តែចង់ឃើញនិមិត្តរូបមួយនៅក្នុងឧប្បត្តិហេតុនេះ ដែលជានិមិត្តរូបនៃភាពក្លាហាន និងសកម្ម។ លើសពីនេះទៅទៀត នេះក៏ជានិមិត្តរូបនៃជំនឿលើយុវវ័យ ជាជំនាន់មួយដែលសក្ដិសមនឹងការខិតខំមិនចេះនឿយហត់របស់យើង”។

បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានប្រកាសអាទិភាពសំខាន់ៗចំនួនបី ដើម្បីច្នៃប្រឌិតសេដ្ឋកិច្ចបារាំង រួមមាន៖ ការបង្កើតការងារបន្ថែម; កាត់បន្ថយនីតិវិធីរដ្ឋបាល និងកាត់បន្ថយបន្ទុកពន្ធសម្រាប់អាជីវកម្ម; បង្កើនការបណ្តុះបណ្តាលនិងការណែនាំអាជីពសម្រាប់យុវជន។ លើសពីនេះ នាយករដ្ឋមន្ត្រីបារាំងថ្មីក៏បានសន្យាថា នឹងបន្តផ្តល់អាទិភាពដល់ការជំរុញកំណែទម្រង់វិស័យអប់រំ ជាវិស័យដែលលោកទទួលបន្ទុកតាំងពីខែកក្កដាឆ្នាំមុន មុនពេលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបារាំង៕

ប្រតិកម្មទៅវិញ