បារាំងព្រួយបារម្ភអំពីគ្រោះអាសន្នភេរវកម្មនៅប្រទេសនេះ

Chia sẻ
(VOVWORLD) - រដ្ឋអំណាចបារាំងកំពុងព្រួយបារម្ភថា គ្រោះអាសន្នកើតមានឡើង ករណីភេរវកម្មនៅប្រទេសនេះនឹងកើនឡើង ដោយសារក្រុមខ្មាន់កាំភ្លើងដែល ធ្លាប់ចូលរួមអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស វិលត្រឡប់មកប្រទេសវិញ។ 
បារាំងព្រួយបារម្ភអំពីគ្រោះអាសន្នភេរវកម្មនៅប្រទេសនេះ - ảnh 1 ប៉ូលីសបារាំងរឹតបន្តឹងសន្តិសុខ (រូបថត៖AFP/TTXVN)

(VOVworld) - រដ្ឋអំណាចបារាំងកំពុងព្រួយបារម្ភថា គ្រោះអាសន្នកើតមានឡើង ករណីភេរវកម្មនៅប្រទេសនេះនឹងកើនឡើង ដោយសារក្រុមខ្មាន់កាំភ្លើងដែល ធ្លាប់ចូលរួមអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសវិលត្រឡប់មកប្រទេសវិញ។ ឆ្លើយសម្ភាសន៍កាសែត Le Journal Du Dimanche នាថ្ងៃទី៥ សីហា រដ្ឋមន្រ្តី មហាផ្ទៃបារាំងលោក Gerald Collomb ឲ្យដឹងថា រហូតដល់ពេលនេះ បារាំងបាន រកឃើញខ្មាន់កាំភ្លើងចំនួន២៧១នាក់ដែលវិលត្រឡប់ពីតំបន់ប្រយុទ្ធនានានៅស៊ីរីនិងអ៊ីរ៉ាក់ ក្នុងនោះមានអនីតិជនចំនួន៥៤នាក់។ តាមការវាយតំលៃរបស់រដ្ឋមន្ត្រីលោក Collomb ថា គ្រោះអាសន្នកើតមានឡើង ករណីភេរវកម្មនៅបារាំងគឺខ្ពស់ណាស់ ក្រោយពីកើតមានឡើងករណីភេរវកម្ម ចំនួន២ តម្រង់ទៅលើប៉ូលីសនៅមហាវិថី Champs Elysees នៅរដ្ឋធានីប៉ារីស កាលពីថ្ងៃទី១៩ មិថុនានិងថ្ងៃទី២០ មេសា កន្លងទៅ៕

ប្រតិកម្មទៅវិញ