បារាំងព្រមានអំពីគ្រោះអាសន្នផ្ទុះឡើងសង្គ្រាមប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងអ៊ីរ៉ង់ |
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមានអំពីគ្រោះ អាសន្នផ្ទុះឡើងសង្គ្រាមប្រសិនបើប្រធានាធិបតីអាមេរិក លោក Donald Trump ដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់ចុះហត្ថលេខាជាមួយក្រុម P5+1 នាឆ្នាំ ២០១៥។ ប៉ុន្តែ តាមថ្នាក់ដឹកនាំបារាំងថា នេះមិនជាគំនិតរបស់ប្រធា នាធិបតីអាមេរិកទេ។ លោក Donald Trump ជានិច្ចកាលចាត់ទុកថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 ជាកិច្ចព្រមព្រៀងអាក្រក់បំផុត ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ហើយប្រកាសថា នឹងដកខ្លួនចេញពីកិច្ចព្រម ព្រៀងនេះ ក្នុងករណី ខ្លឹមសារនៃឯកសារនេះមិនត្រូវបានធ្វើវិសោធនកម្មតាម ទិសតឹងរឹងចំពោះអ៊ីរ៉ង់នោះជាងទៀត៕