បារាំងបន្តវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមនៅម៉ាលី។

Theo VOV -
Chia sẻ
VOV-រដ្ឋមន្ត្រីការពារជាតិបារាំង Jean Yves Drian បាន
ឲ្យដឹងថា ប្រទេស​នេះ​នៅតែកំពុងបន្តការវាយប្រហារ ដោយជើងអាកាសទៅលើកំលាំងឥស្លាមប្រដាប់អាវុធ
Ansar Dine។

បារាំងបន្តវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមនៅម៉ាលី។ - ảnh 1
បារាំងបន្តវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមនៅម៉ាលី។


        VOV-រដ្ឋមន្ត្រីការពារជាតិបារាំង Jean Yves Drian បានឲ្យដឹងថា ប្រទេស​នេះ​នៅតែកំពុងបន្តការវាយប្រហារដោយជើងអាកាសទៅលើកំលាំងឥស្លាមប្រដាប់
អាវុធ Ansar Dine។ ឆ្លើយសម្ភាសរបស់មជ្ឈដ្ឋានសារព័ត៌មាននាថ្ងៃទី១៣មករា
លោក Le Drian បានឲ្យដឹងថា កងទ័ពជើងអាកាសបារាំងបានដំណើរការវាយ
ប្រហារក្នុង​រយៈ​ពេល៣​ថ្ងៃជាបន្តបន្ទាប់សំដៅទៅលើទីដៅរបស់ជនប៉ះបោរ
ឥស្លាមនៅម៉ាលី ទន្ទឹមនឹងនោះព្រមានថាបណ្ដាការវាយប្រហារនឹងបានបន្ត
ដល់ពេលណាកំលាំង​ប៉ះបោរឥស្លាមដកចេញពីដំបន់ដែលទន្ទ្រានកាន់កាប់។
ជាមួយការជួយ​ឧបត្ថម្ភ​របស់កងទ័ពជើងអាកាសបារាំង កងទ័ពម៉ាលីដណ្ដើម
យកបានវិញទីរួមស្រុក Konna រុញច្រានការវាយប្រហាររបស់ជនប្រដាប់អាវុធ
ឥស្លាមបកក្រោយទៅទីរួមស្រុក​សំខាន់ Mopti និងទីរួមស្រុកផ្សេងមួយទៀត
លើផ្លូវនាំទៅដល់រដ្ឋធានី Bamako៕

ប្រតិកម្មទៅវិញ