|
បារាំងបដិសេធពាក្យសូមភៀសខ្លួនរបស់អ្នកបង្កើតគេហទំព័រ Wikileaks (Image: baotintuc) |
(VOVworld) – នាថ្ងៃទី ៣ កក្កដា រដ្ឋាភិបាលបារាំងបានបដិសេធពាក្យសូមសិទ្ធិ ជ្កកោណរបស់លោក Julian Assange អ្នកបង្កើតគេហទំព័រ Wikileaks ដោយមូល
ហេតុថា៖ លោក Assange កំពុងមិនប្រឈមមុខនឹងគ្រោះថ្នាក់ណាមួយឡើយ។ តាមសេចក្តីប្រកាសពីខុទ្ទកាល័យប្រធានាធិបតីបារាំងបានឲ្យដឹងថា៖ ក្រៅពី
មូលហេតុពោលខាងលើ លោក Assange គឺជាមុខសញ្ញាដែលកំពុងតាមចាប់
ខ្លួននៅអឺរ៉ុបទៀតផង។ នាថ្ងៃដ៏ដែល កាសែត Le Monde របស់បារាំងបានចុះ
ផ្សាយសំបុត្រសូមភៀសខ្លួនរបស់អ្នកបង្កើត Wikileaks ផងដែរ។ លោក
Assange បានទទួលស្គាល់ថា៖ លោកជាអ្នកកាសែតដែល កំពុងត្រូវរដ្ឋ
អំណាចអាមេរិកតាមចាប់ខ្លួននិងគំរាមកំហែងដល់អាយុជីវិតដោយសារ
សកម្មភាពរបស់ខ្លួន។ ក្នុងសំបូត្រ លោក Assange បានឲ្យដឹងថា៖ លោកមិនបានជួបមុខជាមួយគ្រួសារក្នុងរយៈពេល ៥ ឆ្នាំ ហើយ។
លោក Assange កំពុងរាល់នៅក្នុងស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង
របស់អង់គ្លេសពីឆ្នាំ ២០១២ ដើម្បីជៀសវាងការធ្វើបត្យាប័នទៅកាន់
ស៊ុយអែត ឬ អាមេរិក។ ក្នុងករណីត្រូវបានកាត់ទោស លោក Assange
អាចប្រឈមមុខនឹងការដាក់គុកអស់មួយជីវិត ឬ ប្រហារជីវិត៕