|
បារាំងបង្កើតកងកំលាំងការពារជាតិ (VNA) |
(VOVworld) - នៅកិច្ចប្រជុំប្រចាំសប្តាហ៍ នាថ្ងៃទី ១២ តុលា រដ្ឋាភិបាលបារាំង
បានអនុម័តលើក្រិត្យស្តីពីការបង្កើតកងកំលាំងការពារជាតិសំដៅបង្កើន
សន្តិសុខជាតិចំពោះមុខរាល់ការវាយប្រហារជ្រុលនិយមក្នុងទូទាំងប្រទេស។
កងកំលាំងការពារជាតិបារាំងត្រូវបានបង្កើតដោយឈរលើមូលដ្ឋានបណ្ដា
កង កំលាំងបំរុងនាបច្ចុប្បន្ន។ តាមគំរោង ដល់ឆ្នាំ ២០១៨ កងកំលាំងនេះ
នឹងមាន ចំនួន ៨៤ ពាន់នាក់។ ភារកិច្ចនៃកងកំលាំងនេះគឺយាមល្បាត
តាមវិថីនានាក្នុង ទីក្រុងធំៗ ការធានាសន្តិសុខសំរាប់ព្រឹត្តិការណ៍កីឡានិង
បុណ្យធំៗ ក៏ដូចជា សហការជាមួយកំលាំងកងទ័ព ផងដែរ៕