បារាំងនាំចេញលក្ខ័ណលុបចោលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី

Chia sẻ
(VOVworld) – វិបត្តិសេដ្ឋកិច្ចនៅរុស្ស៊ីមិននាំមកនូវផល
ប្រយោជន៍ណាមួយសំរាប់ សហភាពអឺរ៉ុប (EU) ដោយ
ហេតុនេះ ត្រូវបញ្ចប់រាល់បទដាក់ទណ្ឌកម្មទៅលើម៉ូស្គូ។

បារាំងនាំចេញលក្ខ័ណលុបចោលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី - ảnh 1
បារាំងនាំចេញលក្ខ័ណលុបចោលបទដាក់ទណ្ឌកម្មចំពោះរុស្ស៊ី (Image: VNA)

(VOVworld) – វិបត្តិសេដ្ឋកិច្ចនៅរុស្ស៊ីមិននាំមកនូវផលប្រយោជន៍ណាមួយសំរាប់
សហភាពអឺរ៉ុប (EU) ដោយហេតុនេះ ត្រូវបញ្ចប់រាល់បទដាក់ទណ្ឌកម្មទៅលើម៉ូស្គូ។ នេះគឺជាសេចក្តីថ្លែងការរបស់ប្រធានាធិបតីបាតរាំង លោក Francois Hollande​ ដែល​ត្រូវបាននាំចេញក្នុងបទសម្ភាសនៃវិទ្យុសម្លេង France Inter នាថ្ងៃទី ៥ មករា។ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី  TASS បានឲ្យដឹងថា៖ លោក Hollande បានសង្កត់ ធ្ងន់ទៅលើលក្ខ័ណ្ឌសារវ័ន្តដើម្បីលុបចោលបទដាក់ទណ្ឌកម្មរបស់លោកខាងលិច
ទៅលើរុស្ស៊ីគឺជាការដោះស្រាយយ៉ាងម៉ត់ចត់វិបត្តិនៅអ៊ុយក្រែន។ ថ្នាក់ដឹកនាំបារាំង
បាន ប្រឆាំងជំទាស់រាល់គោលនយោបាយអមិត្ត ហើយចាត់ទុកថា៖ ត្រូវបញ្ឈប់
រាល់បទដាក់ ទណ្ឌកម្ម។ ប៉ុន្តែ លោកក៏បានអះអាងដែរថា៖ គ្មានការផ្លាស់ប្តូរណា
មួយទាក់ទិនដល់បទដាក់ទណ្ឌកម្មក្នុងករណីភាគីទាក់ទិននានាមិនទទួលបាន
ការបោះជំហានក្នុងកាចរចារសន្តិភាពស្តីអំពីបញ្ហានៅអ៊ុយក្រែនទេ៕

ប្រតិកម្មទៅវិញ