ស្ថានទូតបារាំង ប្រចាំឥណ្ឌាជូនដំណឹងថា លោក Le Drian នឹងជួបចរចាជាមួយសមភាគីឥណ្ឌា លោកស្រី Sushma Swaraj អំពីបញ្ហាជាច្រើន ក្នុងនោះមានការដែលបារាំងចូល រួមគំរោងការណ៍ជួរមុខនានារបស់ឥណ្ឌានិងរោងចក្រអគ្គីសនីនុយក្លេអ៊ែរ Jaitapur។ ភាគីបារាំងឲ្យដឹងថា ការបង្កើនរ៉ែអាកទ័រនុយក្លេអ៊ែរនៅ Jaitapur នឹង ជាជំហានលោតផ្លោះ ហើយរដ្ឋាភិបាលទាំង២កំពុងជួយឧបត្ថម្ភយ៉ាងសកម្ម ចំពោះគំរោងការណ៍អគ្គីសនីនុយក្លេអ៊ែរធំបំផុតពិភពលោកនេះ៕