បារាំងនិងអាល្លឺម៉ង់ស្វែងរករបៀបឆ្លើយតបនឹងសំណូមពររបស់អង់គ្លេសចំពោះបញ្ហាជនអន្តោប្រវេសន៍

Chia sẻ
(VOVworld) – គែហទំព័រ Politico Europe នាថ្ងៃទី ១៥​ ធ្នូ
បានឲ្យដឹងថា៖ រដ្ឋាភិបាលបារាំងនិងអាល្លឺម៉ង់បានផ្តើម
គំនិតជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron
 អំពីកិច្ចព្រមព្រៀងមួយដែលអាចឆ្លើយតបនឹងសំណូមពរ
របស់អង់គ្លេសអំពីការចរចារឡើងវិញបណ្ដាការកំណត់
ខាងសន្តិសុខ សង្គមសំរាប់ប្រជាពលរដ្ឋសភាពអឺរ៉ុប (EU)
ជាជនអន្តោប្រវេសន៍។ 

បារាំងនិងអាល្លឺម៉ង់ស្វែងរករបៀបឆ្លើយតបនឹងសំណូមពររបស់អង់គ្លេសចំពោះបញ្ហាជនអន្តោប្រវេសន៍ - ảnh 1
បារាំងនិងអាល្លឺម៉ង់ស្វែងរករបៀបឆ្លើយតបនឹងសំណូមពររបស់អង់គ្លេសចំពោះបញ្ហាជនអន្តោប្រវេសន៍ (Image: VNA)

(VOVworld) – គែហទំព័រ Politico Europe នាថ្ងៃទី ១៥​ ធ្នូ បានឲ្យដឹងថា៖ រដ្ឋាភិបាល
បារាំងនិងអាល្លឺម៉ង់បានផ្តើមគំនិតជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក David
Cameron អំពីកិច្ចព្រមព្រៀងមួយដែលអាចឆ្លើយតបនឹង សំណូមពររបស់អង់គ្លេស
អំពីការចរចារឡើងវិញបណ្ដាការកំណត់ខាងសន្តិសុខ សង្គមសំរាប់ប្រជាពលរដ្ឋ
សភាពអឺរ៉ុប (EU) ជាជនអន្តោប្រវេសន៍។ ប្រធានាធិបតី បារាំង លោក  Francois
 Hollande និងអធិការបរតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានសន្យាជាមួយ
លោក Cameron​ ថា៖ គេនឹងគាំទ្រការដែលប្រជាពល រដ្ឋ EU ជាជនអន្តោប្រវេសន៍
មិនទទួលបានសន្តិសុខសង្គមក្រៅប្រាក់បៀវត្សរ៍ក្នុង អំឡុងដើម ៣ ឆ្នាំធ្វើការ។ ការ
កាត់បន្ថយខ្ទង់សន្តិសុខសង្គមក្រៅប្រាក់បៀវត្សរ៍ ចំពោះជនអន្តោប្រវេសន៍ពីបណ្ដា
ប្រទេស EU ក្នុងរយៈពេល ៤ ឆ្នាំធ្វើការនៅ អង់គ្លេសគឺជាគោលដៅស្នូលក្នុងការ
ផ្តើមគំនិតកែទម្រង់ EU ៤ ខ ដែលនាយក រដ្ឋមន្ត្រីអង់គ្លេសបានផ្ញើរមថ្នាក់ដឹកនាំ
 EU គ្រប់រូប​ នាខែ វិច្ឆិកា កន្លងទៅនៅ សន្និសីទកំពូលចុងក្រោយនៃប្លុកនេះ នៅ
ទីក្រុង Brussels បែកហ្ស៊ីក។ លោក Cameron​ បានសង្ឃឹមថា៖ ឆ្នាំ ២០១៦ ខាង
មុខនឹងជាឆ្នាំទទួលបានការបោះជំហានសំខាន់ដើម្បីកែលំអរទំនាក់ទំនងនៃ
អង់គ្លេសជាមួយ EU ព្រមទាំង ដោះ ស្រាយការព្រួយបារម្មរបស់ប្រជាពលរដ្ឋ
អង់គ្លេសអំពីឋានៈជាសមាជិក EU៕ 

ប្រតិកម្មទៅវិញ