ប្រធានាធិបតីបារាំងលោក Emmanuel Macron និង អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel |
ថ្នាក់ដឹកនាំទាំងពីរក៏បានអបអរសាទរចំពោះតំណាងអ៊ុយក្រែន រុស្ស៊ីនិងអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) សម្រេចបានកិច្ចព្រមព្រៀងស្តីពីការឈប់បាញ់ថ្មីមួយដែលមានសុពលភាពចាប់ពីថ្ងៃទី ២៩ ខែធ្នូ។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់ថាការធានាឱ្យមានបរិយាកាសសុវត្ថិភាពនឹងអនុញ្ញាតឲ្យអនុវត្តរាល់សកម្មភាពមនុស្សធម៌យ៉ាងសំខាន់ៗ។ មុននេះនាថ្ងៃទី ២៦ ខែធ្នូ ក្រឹត្យស្តីពីស្ថានភាពសង្រ្គាមត្រូវបានប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko ប្រកាសនាថ្ងៃទី ២៥ ខែវិច្ឆិកា នៅតំបន់ព្រំដែនមួយចំនួន បានអស់សុពលភាពជាផ្លូវការ។ កាលពីដើមខែនេះលោក Poroshenko ធ្លាប់មានប្រសាសន៍ថាលោកគ្មានបំណង់ចង់អូសបន្លាយក្រឹត្យ នោះទេ លើកលែងតែមានសញ្ញាច្បាស់លាស់ណាមួយដែលបង្ហាញពីការវាយប្រហារដ៏ធំពីប្រទេសរុស្ស៊ីផងដែរ៕