បារាំងនិងអាល្លឺម៉ង់ចូលរួមកងកំលាំងប្រឆាំង IS នៅអ៊ីរ៉ាក់និងស៊ីរី

Chia sẻ
(VOVworld) – នាថ្ងៃទី​១៥ ធ្នូ ក្រសួងការពារជាតិបារាំង
បានប្រកាសថា៖ កងទ័ព ជើងអាកាសនៃប្រទេសនេះ
បានប្រើប្រាស់ជាលើកដំបូងបណ្ដាកាំជ្រួចបាញ់រំលង
ទ្វីប Scalp ដើម្បីវាយប្រហារទៅលើទីតាំងនៃអង្គការ
រដ្ឋឥស្លាមស្វ័យ ប្រកាស (IS) នៅអ៊ីរ៉ាក់។
បារាំងនិងអាល្លឺម៉ង់ចូលរួមកងកំលាំងប្រឆាំង IS នៅអ៊ីរ៉ាក់និងស៊ីរី - ảnh 1
បារាំងនិងអាល្លឺម៉ង់ចូលរួមកងកំលាំងប្រឆាំង IS នៅអ៊ីរ៉ាក់និងស៊ីរី (Image: VNA)

(VOVworld) – នាថ្ងៃទី​១៥ ធ្នូ ក្រសួងការពារជាតិបារាំងបានប្រកាសថា៖
 កងទ័ព ជើងអាកាសនៃប្រទេសនេះបានប្រើប្រាស់ជាលើកដំបូងបណ្ដា
កាំជ្រួចបាញ់រំលងទ្វីប Scalp ដើម្បីវាយប្រហារទៅលើទីតាំងនៃអង្គការរដ្ឋ
ឥស្លាមស្វ័យ ប្រកាស (IS) នៅអ៊ីរ៉ាក់។ តាមសេចក្តីប្រកាសការវាយប្រហារ
នេះរបស់បារាំង មានការចូលរួមរបស់យន្តហោះចំបាំងរាប់សិបគ្រឿងដែល
ត្រូវបានប្រដាប់កាំជ្រួចបាញ់រំលងទ្វីបនិងគ្រាប់បែកនឹងត្រូវបានបាញ់ពី
សហព័ន្ធអេមីរ៉ាតអារ៉ាប់រួម (UAE) និង Jordan។ បណ្ដាយន្តហោះចំបាំង
នេះបានវាយប្រហារទៅលើអាគារនៅ  Al-Qaim ភាគខាងលិចអ៊ីរ៉ាក់ដែល
ជាទីតាំងមានមូលដ្ឋានហ្វឹកហាត់​និងឃ្លាំងភស្តុភាររបស់ IS។ ទាក់ទិនដល់
សកម្មភាពប្រឆាំង  IS  នាយប់ថ្ងៃទី ១៥​ធ្នូ ព្រឹកព្រលឹមថ្ងៃទី​ ១៦ ធ្នូ កងទ័ព
សហព័ន្ធអាល្លឺម៉ង់បានជួយឧបត្ថម្ភជាផ្លូវការបណ្ដាការវាយប្រហារតាម
ផ្លូវអាកាសដឹកនាំដោយអាមេរិក​ប្រឆាំង IS នៅស៊ីរី។ មុននោះ រដ្ឋសភា
អាល្លឺម៉ង់បានអនុម័តលើភារកិច្ចបញ្ជូនយន្តហោះចារកម្ម Tornado ចំនួន
៦ គ្រឿង យន្តហោះផ្តល់ឥទ្ធនៈមួយគ្រឿងនិងទាហានចំនួន ១២០០
នាក់ទៅស៊ីរី៕ 

ប្រតិកម្មទៅវិញ