រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire (រូបថត៖ AFP/TTXVN) |
ក៏ប៉ុន្តែ ប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នាអំពីវិធីជំរុញដំណើរការនៃការកសាងឡើងវិញនូវបទប្បញ្ញត្តិស្ដីពីពន្ធអន្តរជាតិ ដែលត្រូវបានអនុវត្តជាយូរណាស់មកហើយ។ ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារសារព័ត៌មាននៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបារាំងលោក Bruno Le Maire បានឯកភាពជាមួយសមភាគីអាមេរិក លោក Steven Mnuchin ស្តីពីការដែលទីក្រុងប៉ារីស មិនស្នើឱ្យយកពន្ធថ្មីលើក្រុមហ៊ុនបច្ចេកវិទ្យាទេ ខណៈដែលទីក្រុងវ៉ាស៊ីនតោនយល់ព្រមផ្អាករាល់កញ្ចប់ពន្ធតបតវិញសំដៅលើទំនិញបារាំងផងដែរ៕