បារាំងនិងអ៊ីតាលីបានលើកកំរិតព្រមានអាសន្នបន្ទាប់ពីការសម្លាប់ប្រជាពលរដ្ឋបារាំង

Chia sẻ
(VOVworld) – បន្ទាប់ពីការសម្លាប់ប្រជាពលរដ្ឋបារាំង
លោក Herve Pierre Gordel បានកើតមានឡើងដោយ
ក្រុមប្រដាប់អាវុធ Jund al-Khilifa នៅខាងកើតអាលហ្សេរី ប្រទេសបារាំងនិងអ៊ីតាលីបានលើកកំរិតព្រមានអាសន្ន
ចំពោះប្រជាពលរដ្ឋរបស់ខ្លួននៅឯបរទេស។

បារាំងនិងអ៊ីតាលីបានលើកកំរិតព្រមានអាសន្នបន្ទាប់ពីការសម្លាប់ប្រជាពលរដ្ឋបារាំង - ảnh 1
បារាំងនិងអ៊ីតាលីបានលើកកំរិតព្រមានអាសន្នបន្ទាប់ពីការសម្លាប់ប្រជាពលរដ្ឋបារាំង (Image: VNA)

(VOVworld) – បន្ទាប់ពីការសម្លាប់ប្រជាពលរដ្ឋបារាំង លោក Herve Pierre Gordel បានកើតមានឡើងដោយក្រុមប្រដាប់អាវុធ Jund al-Khilifa នៅខាងកើតអាលហ្សេរី ប្រទេសបារាំងនិងអ៊ីតាលីបានលើកកំរិតព្រមានអាសន្នចំពោះប្រជាពលរដ្ឋរបស់
ខ្លួននៅឯបរទេស។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃទី ២៥ កញ្ញា ក្រសួងការបរ
ទេសបារាំងបានឲ្យដឹងថា៖ ប៉ារីសបានពង្រីកបញ្ជីរាយនាមការព្រមានចំពោះ
ប្រជាពលរដ្ឋរបស់បារាំងនៅឯបរទេសពីប្រទេសចំនួន ៣១ ដល់ ៤០ ក្នុងនោះ
មានប្រទេសអាស៊ីនានផងដែរ។ នាថ្ងៃដ៏ដែល អ៊ីតាលីក៏បានបង្កើនសន្តិសុខនៅ
កំរិតខ្ពស់បំផុត។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលី លោក   Angelino Alfano បាន
អះអាងថា៖ “ការគំរាមកំហែងពី IS គឺ គ្រោះថ្នាក់ណាស់ ប៉ុន្តែ អ៊ីតាលីត្រៀមខ្លួនជា
ស្រេចប្រយុទ្ធប្រឆាំងនឹងពួកគេរ។” បន្ទាប់ពីរឿងហេតុសម្លាប់ចំណាប់ខ្មាំងសញ្ញាត្តិ
បារាំង នាថ្ងៃទី ២៥ កញ្ញា ប្រធានាធិបតីនៃប្រទេសនេះ លោក Francois Hollande បានប្រកាសទិវាកាន់ទុកជាតិក្នុងរយៈពេល ៣ ថ្ងៃ៕

ប្រតិកម្មទៅវិញ