បារាំងដាស់តឿនអ៊ីស្រាអែលនិងប៉ាឡេស្ទីនឆ្ពោះទៅសន្តិភាព

Chia sẻ
(VOVworld) – នៅសន្និសីទអន្តរជាតិស្វែងរកវិធានការ
ចាប់ផ្តើមឡើងវិញការចរចារសន្តិភាព រវាងអ៊ីស្រាអែល
និងប៉ាឡេស្ទីនដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស
របស់បារាំង នាថ្ងៃទី ៣ មិថុនា ប្រធានាធិបតីបារាំង
លោក Francois Hollande បានដាស់តឿនអ៊ីស្រាអែល
និងប៉ាឡេ ស្ទីនត្រូវនាំចេញចម្រើសដោយភាពក្លាហាន
ដើម្បីឆ្ពោះទៅសន្តិភាព។ 

បារាំងដាស់តឿនអ៊ីស្រាអែលនិងប៉ាឡេស្ទីនឆ្ពោះទៅសន្តិភាព - ảnh 1
បារាំងដាស់តឿនអ៊ីស្រាអែលនិងប៉ាឡេស្ទីនឆ្ពោះទៅសន្តិភាព (Image: VNA)

(VOVworld) – នៅសន្និសីទអន្តរជាតិស្វែងរកវិធានការចាប់ផ្តើមឡើងវិញការចរចារ
សន្តិភាព រវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីសរបស់
បារាំង នាថ្ងៃទី ៣ មិថុនា ប្រធានាធិបតីបារាំង លោក Francois Hollande បានដាស់
តឿនអ៊ីស្រាអែលនិងប៉ាឡេ ស្ទីនត្រូវនាំចេញចម្រើសដោយភាពក្លាហានដើម្បីឆ្ពោះ
ទៅសន្តិភាព។ ថ្លែងមតិចំពោះមុខតំណាងរបស់ប្រទេសចំនួន ២៥ និង អ.ស.ប.
សហភាពអឺរ៉ុប  (EU) និងសម្ព័ន្ធភាពអារ៉ាប់ (AL) លោក Hollande បានសង្កត់ធ្ងន់
ថា៖ ការពិភាក្សាអំពីលក្ខ័ណសំរាប់កិច្ចព្រមព្រៀងនិរន្តរភាពរវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីនគប្បីគិតដល់ស្ថានភាពក្នុងតំបន់ទាំងមូល។ ការផ្តើមគំនិតរបស់បារាំង
ត្រូវបាននាំចេញនាខែមករាកន្លងទៅដោយមិនទាន់ទទួលបានការបោះជំហាន
ណាមួយឡើយគិតតាំងពីពេលការផ្តើមគំនិតសន្តិភាពរបស់អាមេរិកទទួលបរា
ជ័យនាខែមេសាឆ្នាំ ២០១៤ មក។ រដ្ឋអំណាចប៉ាឡេស្ទីនគាំទ្រការផ្តើមគំនិតរបស់
បារាំងក្នុងពេលនោះអ៊ីស្រាអែលបេដិសេធហើយចាត់ទុកថា៖សន្តិភាពគ្រាន់តែ
ទទួលបានតាមរយៈការចរចារជាផ្ទាល់ តែប៉ុណ្ណោះ៕ 

ប្រតិកម្មទៅវិញ