បារាំងគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម

Chia sẻ
(VOVWORLD) - ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបារាំងរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នោះ សមាជិកព្រឹទ្ធសភា លោកស្រី Catherine Deroche ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមនៃព្រឹទ្ធសភាបារាំងបានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងដ៏ស្វាហាប់ដែលកាន់តែត្រូវបានពង្រឹងរវាងប្រទេសទាំងពីរពីមួយថ្ងៃទៅមួយថ្ងៃ។
បារាំងគោរពទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយវៀតណាម - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីបារាំង លោកJean Castex (រូបថត៖ VOV)

ព្រឹទ្ធសមាជិក លោកស្រី Catherine Deroche បានវាយតម្លៃថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នៅសាធារណរដ្ឋបារាំង ជាការឆាប់ផ្ដើមសម្រាប់សកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្រោយរយៈពេលអាក់ខាន ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ក្នុងឆ្នាំ ២០១៨ ប្រទេសទាំងពីរមានជំនួបទ្វេភាគីពិសេសនៅកម្រិតខ្ពស់បំផុតជាបន្តបន្ទាប់ ពោលគឺដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (ខែមិនា ឆ្នាំ ២០១៨ ) និងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបារាំង លោក Édouard Philippe (ខែវិច្ឆិកា ឆ្នាំ ២០១៨)។ ដំណើរទស្សនកិច្ចទាំងនេះបានជួយប្រទេសទាំងពីរបង្កើតផែនការមួយ ដែលពោរពេញទៅដោយបំណងប្រាថ្នា ហើយត្រូវបានចែងក្នុងសេចក្តីថ្លែងការណ៍រួមបារាំង-វៀតណាម ដោយបានអនុវត្តបនីយកម្មតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាជាច្រើន បង្ហាញពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានពង្រឹងមិនធ្លាប់មានលើគ្រប់វិស័យ។

ទាក់ទងនឹងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមនោះលោកស្រី Catherine Deroche ប្រធានក្រុមសមាជិកសភាមិត្តភាពបារាំង-វៀតណាមនៃព្រឹទ្ធសភាបារាំងបានសង្កត់ធ្ងន់ថា មានតែវិធីចែកចាយវ៉ាក់សាំងប្រកបដោយសមភាពនៅទូទាំងពិភពលោក ជាពិសេសគឺការពារបុគ្គលិកពេទ្យ និងក្រុមមនុស្សមានហានិភ័យខ្ពស់ប៉ុណ្ណោះ ទើបអាចកាត់បន្ថយផលប៉ះពាល់នៃជំងឹរាតត្បាតកូវីដ ១៩ ចំពោះសុខភាពសាធារណៈ និងខឿនសេដ្ឋកិច្ចផងដែរ។

លោកស្រីសមាជិកព្រឹទ្ធសភា Catherine Deroche បានសង្កត់ធ្ងន់ថា បារាំងនៅតែយកចិត្តទុកដាក់ដល់ស្ថានការណ៍នៅសមុទ្រខាងកើត ហើយប្រកាន់ខ្ជាប់នូវទស្សនៈដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ សិទ្ធិសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ តាមបទបញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ